ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចិញ្ចឹមសត្វមានការកើនឡើងយ៉ាងខ្លាំងក្នុងពេលមានកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលដែលកម្ពុជា រងការវាយប្រហារដោយសារកូវីដ ១៩ ការចិញ្ចឹមសត្វមានការកើនឡើងយ៉ាងខ្លាំងក្នុង ឆ្នាំផ្ទុះកូវីដ ១៩ ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មនៅ…

រាជធានីភ្នំពេញ ៖ នៅពេលដែលកម្ពុជា រងការវាយប្រហារដោយសារកូវីដ ១៩ ការចិញ្ចឹមសត្វមានការកើនឡើងយ៉ាងខ្លាំងក្នុង ឆ្នាំផ្ទុះកូវីដ ១៩ ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មនៅ ថ្ងៃសុក្រទី ១៤ខែ ឧសភានេះ ។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនិយាយថា តាមរបាយការណ៍បង្ហាញថា ការចិញ្ចឹមសត្វ ដូចជា ៖ គោ ក្របី ជ្រូក បក្សី ចៀម ពពែ ជាដើម សម្រាប់ជាលក្ខណៈគ្រួសារ និងការធ្វើពាណិជ្ជកម្មមានគោចំនួន ២,៨៥ លានក្បាល ក្របីចំនួន ៤២៤ ពាន់ក្បាល ជ្រូក ២, ៥២ លានក្បាល បក្សី ចំនួនជាង ៤៨ លានក្បាល សេះចំនួន ៣៣ ពាន់ក្បាល ចៀមចំនួន ១៧២០០ ក្បាល និង ពពែ ចំនួន ៣០ ៣៣០ ក្បាល ព្រមទាំងទន្សាយ ចំនួន ៣១១ ក្បាល ។

This image has an empty alt attribute; its file name is 82be4a19519d2ddf0c85dff68aa20579.jpg

មន្ត្រីដដែលនេះឱ្យដឹងទៀតថា បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៩ ការចិញ្ចឹមសត្វសរុបជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មបានកើនឡើងជិត ១៨ ភាគរយ ។ ការចិញ្ចឹមជ្រូក និងបក្សី គឺមានកំណើនច្រើនជាងគេក្នុងឆ្នាំ ២០២០ បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដោយជ្រូកកើនជាង ១៥ ភាគរយ ហើយ បក្សីកើនជិត ២ ០ភាគរយ ៕

This image has an empty alt attribute; its file name is f5474774c5a1cd14e6887a1166145a01.jpeg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ