ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​ជន​ដៃដល់​ដែល​ស​ម្លា​.​ប់​ប្រពន្ធ និង​កូន​៤​នាក់ ត្រូវ​សាលាដំបូង​ខេត្ត​សម្រេច​ហើយ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក​នេះ ជនជាប់ចោទ​ឈ្មោះ…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក​នេះ ជនជាប់ចោទ​ឈ្មោះ ន​ន់ សា​រ៉េ​ត ត្រូវ​បាន សាលាដំបូង​ខេត្តកំពង់ឆ្នាំង ផ្ដន្ទាទោស​ពី​បទ​ឃាត​.​កម្ម​គិត​ទុកជា​មុន ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៥​នាក់ (​ម្តាយ​និង​កូន​ៗ) និង​ពី​បទ​លាក់​បំបាំង​ភស្តុ​តាង ដែល​បាន​ចែង​ក្នុង​មាត្រា 200 នៃ​ក្រមព្រហ្មទណ្ឌ​បទល្មើស​ឃាតកម្ម​គិត​ទុកជា​មុន គឺ​មានទោស​ជាប់ពន្ធ​នាគា​អស់​មួយ​ជីវិត ។

ក្នុង​ខ្លឹមសារ​ដដែល​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ជនល្មើស​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ក្នុង​នោះ​ជនល្មើស​បាន​យក​កន្ត្រៃ​ទៅ​ចាក់​ប្រពន្ធ​របស់​ខ្លួន​ជា​ច្រើន​លើក​លើ​ផ្នែក​ទ្រូង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ជនល្មើស​បាន​បន្ត​ហិង្សា​ទៅ​លើ​កូន​តូច​ដែល​មាន​អាយុ​២​ឆ្នាំ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​។

ភស្តុ​តាង​បាន​បង្ហាញ​ឃើញ​ថា ជនល្មើស​បាន​បន្ត​ប្រហារ​ទៅ​លើ​កូនចុង​របស់​ខ្លួន​អាយុ​៩​ឆ្នាំ ដោយ​ច្របាច់​.​ក ចំណែកឯ​កូនភ្លោះ​២​នាក់​ទៀត​ដែល​មាន​អាយុ​៧​ឆ្នាំ បានឃើញ​នូវ​អំពើ​របស់​ឪពុកចុង​ទាំងនេះ ក៏​រត់​ចូល​ទៅ​ក្នុង​បន្ទប់​គេង ហើយ​ក៏​បាន​កាន់ ឬ​ឱបដៃ​គ្នា​ដោយ​ការ​ភ័យ​ខ្លាច​។

ភស្តុ​តាង​បាន​បង្ហាញ​ឃើញ​ថា ជនល្មើស​បាន​ខ្ទាស់​សោ​បន្ទប់​គេង​របស់​កូនភ្លោះ​ចុង​ទាំង​២​ខាងលើ​ពី​ខាងក្រៅ បន្ទាប់​មក​ជនល្មើស​ក៏​បាន​ដុត​ពូក និង​ខោអាវ ដើម្បី​ផ្ដើម​អគ្គី​ភ័យ​។ ជនល្មើស​ក៏​បាន​រង់ចាំ​នៅ​ក្នុងផ្ទះ រហូត​ដល់​អគ្គិភ័យ​ចាប់ផ្ដើម​រីក​រាលដាល ទាំង​ដឹង​ថា កូនភ្លោះ​ទាំង​២​នាក់​នៅ​មានជីវិត​នៅឡើយ ហើយ​ជាប់​សោ​នៅ​ក្នុង​បន្ទប់​គេង​។ ខណៈ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំងស្រុង ជនល្មើស​ក៏​បាន​ចេញ​មក​ក្រៅ និង​រង់ចាំ​រហូត​ដល់​អ្នក​ជិតខាង​ប្រទះ​ឃើញ​។

ភស្តុ​តាង​ខាងលើ​បង្ហាញ​ទៀត​ថា ជន​រង​គ្រោះ​ខ្លះ​បាន​ស្លា​.​ប់​ដោយ​របួស​មុន​ពេល​មាន​អគ្គិភ័យ​កើតឡើង ហើយ​មួយ​ចំនួន​ទៀត​ក៏​បាន​ស្លា​.​ប់​ក្នុង​អគ្គី​ភ័យ​នោះ ។ ចំណែក​សាកស​.​ពកូន​ភ្លោះ​ទាំង​២​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្ថានភាព​អោប​គ្នា​។

ក្រោយមក​ជនល្មើស​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​ផ្ដល់​សេចក្តី​បំភ្លឺ​មួយ​ចំនួន​ទៅ​កម្លាំង​សមត្ថកិច្ច រៀបរាប់​អំពី​ការ​ផ្ដើម​នូវ​អគ្គិភ័យ​នេះ ក្នុង​ពេល​ក្រុមការងារ​ជំនាញ បាន​ចាប់ផ្ដើម​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកស​.​ព និង​កន្លែង​កើតហេតុ​ទាំងស្រុង ។ ពេល​ដែល​ក្រុមការងារ រៀបរាប់ និង​សួរ​អំពី​ភស្តុ​តាង​ប្រជាសាស្ត្រ​មួយ​ចំនួន​ទៅ​កាន់​ជនល្មើស គេ​ក៏​បាន​សារភាព​អំពី​ឃាតកម្ម និង​អគ្គី​ភ័យ ។ នេះ​ជា​អំពើ​ដ៏​ឃោរ​.​ឃៅ​លើស​ពី​ការ​ស្មាន​របស់​អ្នក​ណា​ទាំងអស់​។

នៅ​ក្នុង​ផេ​ក​ដដែល​ក៏​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ដែរ​បាន​ជ្រោមជ្រែង​ក្នុង​ការ​ស៊ើបអង្កេត​នេះ មាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សមាជិក​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​.​ឃាត HIT និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ FST នៃ​អង្គភាព​ការពារ​កុមារ CPU និង​អ្នកជំនាញ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងអស់ ដែល​បាន​រួម​សហការ​គ្នា​ធ្វើការ​ការងារ​បាន​ល្អ​ប្រសើរ ដើម្បី​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។

គួរ​រំលឹក​ថា ៖ ការ​ពិត​ត្រូវ​បាន​លាតត្រដាង​! ករណី​ឆេះ​ស្លា​.​ប់​ទាំង​ម្តាយ និង​កូន​ៗ៤​នាក់​នោះ គឺជា​ស្នាដៃ​ប្តី ។ គួរ​រំលឹក​បន្តថា ៖ ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ និង​កូន​តូច​ៗ៤​នាក់ ។ គួរ​រំលឹក​ទៀតថា ៖ ពិតទេ​! វត្ថុ​បុរាណ«​កងជើង​ទេវរូប​» ពាក់ព័ន្ធ​នឹង​ករណី​​ប្តី​ស​ម្លា​.​ប់​ប្រពន្ធ​និង​កូន​៤​នាក់រួច​ដុត​ផ្ទះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ