ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ និង​កូន​តូច​ៗ៤​នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​ទទួល​ព័ត៌មាន​យ៉ាង​ជាក់លាក់​ពី​លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​បញ្ជាក់​ថា បុរស​ជា​ប្តី​ឈ្មោះ ន​ន់ សា​រ៉េ​ត អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ជ្រៃ…

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​ទទួល​ព័ត៌មាន​យ៉ាង​ជាក់លាក់​ពី​លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​បញ្ជាក់​ថា បុរស​ជា​ប្តី​ឈ្មោះ ន​ន់ សា​រ៉េ​ត អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ បាន​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​ជាមួយនឹង​កន្ត្រៃ​ចំនួន​៣​កន្ត្រៃ ទើប​យក​ភ្លើង​មក​ដុត​កម្ទេច​ផ្ទះ​ជា​ក្រោយ ។

ជុំវិញ​ករណី​នៃ​អំពើ​ឃាត​.​កម្ម​ស​ម្លា​.​ប់​ប្រពន្ធ និង​កូន​ៗ​ចំនួន​៤​នាក់ បណ្ដាល​ឲ្យ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ភ្នក់ភ្លើង​ខាងលើ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ដើមហេតុ​ដែល​ឈាន​រហូត​ដល់​ប្រើ​អំពើ​ឃាត​.​កម្ម ដោយសារ​តែ​គ្រួសារ​ខាងលើ មាន​ទំនាស់​នឹង​គ្នា​ជា​ញឹកញាប់ និង​រ៉ាំរ៉ៃ ។

លោកស្នងការ​រង​នគរបាល​ខេត្ត បន្ត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ បុរស​ជា​ប្ដី​នៅ​លើ​ឡៅតឿ កំពុង​តែ​កាច់​បាយសី​គ្រូ ដោយ​មាន​កន្ត្រៃ​នៅ​នឹង​ដៃ​ផង ចំណែក​កូនច្បង​អាយុ​៩​ឆ្នាំ​ដេក​មើល​ទូរទស្សន៍ ហើយ​កូន អាយុ​៧​ឆ្នាំ ចំនួន​២​នាក់​ទៀត​ដែល​ជា​កូនភ្លោះ ក៏​នៅ​លើ​ឡៅតឿ​ដែរ ។ គ្រានោះ ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​ក៏​បាន​កើត​ឡើងជា​ថ្មី​ម្ដងទៀត ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អៀន សុខ អាយុ​៣៨​ឆ្នាំ បាន​ជេរ​តែ​ដៀល​ទៅ​លើ​បុរស​ជា​ប្ដី​ដដែល​ៗ និង​ជា​ច្រើន​ដង ព្រម​ជាមួយនឹង​ការ​ជេរ​នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ឡើង​ទៅ​លើ​ឡៅតឿ​ជាមួយ​កូន​តូច​អាយុ​២​ឆ្នាំ​ម្នាក់​ទៀត ។

លោកស្នងការ​រង​នគរបាល​ខេត្ត បន្ត​ថា ពេល​នោះ​ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​ខ្លាំង បុរស​ជា​ប្ដី​ក៏​បាន​ចាប់​បោច​សក់​ប្រពន្ធ​ផ្ងារ​មក​ក្រោយ រួច​យក​កន្ត្រៃ​ចាក់​ដើមទ្រូង​ប្រពន្ធ​ខាងស្ដាំ​ចំនួន​៣​កន្ត្រៃ​តែ​ម្តង បន្ទាប់​ពី​ប្រពន្ធ​ដួល​សន្លប់ ឬ​អាច​ថា​ស្លា​.​ប់​ហើយ បុរស​ជា​ប្ដី​ក៏​បាន​ដុត​ពូក​នៅ​លើ​ឡៅតឿ រួច​ចុះ​មក​ក្រោម​ដុត​អីវ៉ាន់​នៅ​ខាងក្រោម​ទៀត និង​ឈរ​មើល​រហូត​ដល់​ភ្លើង​ឆេះ​ខ្លាំង​ៗ​ក្នុងផ្ទះ អាច​ល្មម​ថា​មិន​មាន​អ្នក​ណា​រស់ ទើប​បុរស​ជា​ប្ដី​បើកទ្វារ​ចេញ​មក​ខាងក្រៅ​រួច​បិទទ្វារ​ទៅ​វិញ ។ ហើយ​បន្ទាប់​ពី​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដល់​ខាងក្រៅ ទើប​មាន​សាក្សី​ម្នាក់​បាន​មក​ដល់ ហើយ​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ ខណៈ​ដែល​បុរស​ជា​ប្ដី​នៅ​ឈរ​មើល​ធ្វើ​មិនដឹង ។ ពេល​នោះ​មាន​មនុស្ស​៤​ទៅ​៥​នាក់​ទៅ​ជួយ​ពន្លត់ តែ​មិន​អាច​ជួយ​បាន​ឡើយ ។

លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា ក្រោយ​ការ​ធ្វើ​កោសល​វិ​ច្ច័​យ សមត្ថកិច្ច​នគរបាល​បាន​ពិនិត្យ​ឃើញ​ថា ម្ដាយ និង​កូន​តូច​អាយុ​២​ឆ្នាំ​ពុំ​មាន​ផ្សែងភ្លើង​ស្រូប​ចូល​ក្នុង​ផ្លូវដង្ហើម​ទេ ដូច្នេះ​មាន​ន័យ​ថា មនុស្ស​២​នាក់​នេះ​បាន​ស្លា​.​ប់​មុន​ពេល​ភ្លើង​ឆេះ​ផ្ទះ​ទៅ​ទៀត ។

ដោយ​ផ្អែក​លើ​សាក្សី​វត្ថុ​តាង​ជា​ច្រើន​ដាក់បន្ទុក ជន​ដៃដល់​ជា​ប្តី​មិន​ព្រម​សារភាព​នោះ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ បុរស​ជា​ជន​ដៃដល់ (​ជា​ប្តី​) នៅ​តែ​មិន​ព្រម​សារភាព​ប្រាប់​សមត្ថកិច្ច នោះ​ទេ តែ​បាន​ប្រាប់​ថា «​សុំ​កុំ​បន្ត​សួរ​ទៀត​អី ចាំ​យប់​នេះ រូបគេ​ដុត​ធូប​សុំ​គ្រូ​សិន ចាំ​ថ្ងៃស្អែក​គេ​នឹង​ប្រាប់​នូវ​អ្វី​គ្រប់យ៉ាង​» ហើយ​សមត្ថកិច្ច​ក៏​ព្រម​ធ្វើ​តាម ។

ប្រភព​ដដែល​បន្ត​ថា លុះ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ ខែឧសភា នេះ ទើប​ឃាត​.​ករ (​ប្តី​) រូប​នេះ ព្រម​សារភាព​ដូច​អ្វី​ដែល​បាន​រៀប​រាប់​ពី​ខាងលើ ។ ក្រោយមក​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ថា ឃាត​.​កម្ម​ស​ម្លា​.​ប់​ប្រពន្ធ និង​កូន​ចំនួន​៤​នាក់ ហើយ​ក្លែង​ភស្តុ​តាង​ធ្វើ​ជា​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

គួរ​រំលឹកបន្ត​ថា ៖ ការ​ពិត​ត្រូវ​បាន​លាតត្រដាង​! ករណី​ឆេះ​ស្លា​.​ប់​ទាំង​ម្តាយ និង​កូន​ៗ៤​នាក់​នោះ គឺជា​ស្នាដៃ​ប្តី​ ។ គួររំលឹកទៀតថា ៖ ប្តី​រួច​ផុត​ពី​ភ្លើង​ឆេះ​ផ្ទះ មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ករណី​អគ្គិភ័យ​ផ្តាច់ជីវិត​មួយ​គ្រួសារ​(៦​នាក់​)អគ្គិភ័យឆេះផ្ទះកាល​យប់​មិញ​​យកជីវិត​មនុស្ស​​អស់​​​៦​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ