ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះផ្ទះកាល​យប់​មិញ​​យកជីវិត​មនុស្ស​​អស់​​​៦​នាក់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស5នាក់ មាន​ម្ដាយ​និង​កូន​តូច4នាក់បាន.​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោច​អា​ធ​ម ខណៈ​អគ្គិភ័យ​បាន​ឆាបឆេះទាំង​​ផ្ទះ និងមនុស្ស ​។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៨និង៣០នាទី​យប់ ថ្ងៃ​ទី៩…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស5នាក់ មាន​ម្ដាយ​និង​កូន​តូច4នាក់បាន.​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោច​អា​ធ​ម ខណៈ​អគ្គិភ័យ​បាន​ឆាបឆេះទាំង​​ផ្ទះ និងមនុស្ស ​។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៨និង៣០នាទី​យប់ ថ្ងៃ​ទី៩ ​ឧសភា ស្ថិតនៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូណ៌ ។ ហើយបើតាមព័ត៌មាន​ចុង​ក្រោយ​បាន​បន្ថែម​ថា ​ស្ត្រី​ជា​ម្តាយ​កំពុង​ពរពោះ ដូច្នេះ​​ជីវិតមនុស្ស​ដល់​ទៅ​6នាក់​ត្រូវស្លា.ប់ដោយ​គ្រោះ​អគ្គិ​ភ័យ​នេះ ។

តាម​ប្រភព​ព័ត៌មាន​ជាបឋម​ដែល​ទទួល​បាន​ពីលោក ឈុំ សាំ ជំទប់​ទី​មួយ​ឃុំ​ខុន​រ៉​ង់ បាន​ឲ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ខាងលើ​ មាន​ប្រពន្ធ​ឈ្មោះ សៀន សុខ​ជា អាយុ ប្រមាណ​ជាង 30 ឆ្នាំ ចំណែក​ប្ដី​មានឈ្មោះ នុ​ន សា​រ៉េ​ត អាយុ 35 ឆ្នាំ ។ គ្រួសារ​នេះ​មានមុខ​របរ លក់​ខោអាវ​ជជុះ ចំណែក ផ្ទះ​រង​គ្រោះ ដោយ​អគ្គី​ភ័យ​មាន​ទំហំ 5 គុណ​នឹង 8 ម៉ែត្រ ធ្វើ​អំពី​ដែក ប្រក់​និង​បាន​បាំងជញ្ជាំង​ស័ង្កសី ។

លោក​ជំទុប​ទី​១បាន​បញ្ជាក់​ថា​ លោក​មិន​បានដឹង​ពី​មូលហេតុ​នោះ​ទេ ប៉ុន្តែ​ពេល​អគ្គិភ័យ​កើតឡើង​បាន​ឆក់​យក​ជីវិត​ស្ត្រី​ជា​ម្ដាយ និង​កូន 4 នាក់ ក្នុង​នោះ​កូនច្បង​ដែល​ជា​កូនភ្លោះ​មាន​អាយុ 8 ឆ្នាំ​និង​កូនពៅ​គេ​មាន​អាយុ 4​ឆ្នាំ (​ប្រុស​ទាំងអស់ )​។ ក្នុង​​ពេល​កើតហេតុ​​ បុរស​ជា​ឪពុក​ដើរ​រួច​​ផុត​ពី​សេចក្តីស្លា.ប់ និងបាន​សន្លប់ មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ ដោយសារ​តែ​ស្លុតចិត្ត​ខ្លាំង​ពេក​។

ដោយឡែក លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​បរិបូណ៌ បាន​បញ្ជាក់​ថា ពេលអគ្គិ​ភ័យ​កើតឡើង មានរថយន្ត​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បាន​ចេញ​ប្រតិបត្តិការជួយពន្លត់​ ប៉ុន្តែ​ពេល​ទៅ​ដល់​មនុស្ស​បាន​ស្លា.ប់​នៅ​ក្នុង​ភ្លក់​ភ្លើង៥នាក់​ទៅ​ហើយ ក្នុង​នោះ ​មាន​ម្ដាយ​និង​កូន 4 នាក់ ។ ចំពោះ​មូលហេតុ លោក​បាន​សង្ស័យ​ថា​បណ្ដាល​មក​ពី​ទុ​ស្សេរ​ចរន្ត​អគ្គី​ស​នី ដោយសារ​តែ​ផ្ទះ​នេះ​ធ្វើ​អំពី​ដែក​សុទ្ធ ។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​ដែល​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់៥នាក់​ក្នុង​មួយ​គ្រួសារ​ ពិតជា​ពុំ​ធ្លាប់​មាន​ទាល់តែ​សោះ​សម្រាប់​ខេត្តកំពង់ឆ្នាំង ​​

ព័តមានបន្ថែមនឹងមានផ្សាយជូនបន្ត ។ ដោយ៖ ​ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ