ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​រួច​ផុត​ពី​ភ្លើង​ឆេះ​ផ្ទះ មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ករណី​អគ្គិភ័យ​ផ្តាច់ជីវិត​មួយ​គ្រួសារ​(៦​នាក់​)

2 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ករណី​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​បរិបូណ៌ ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ សរុប​៦នាក់ (​រាប់​ទាំង​កូន​នៅ​ក្នុង​ពោះ​ម្ដាយ​ម្នាក់​ទៀត​) បាន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា…

ខេត្តកំពង់ឆ្នាំង ៖ ករណី​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​បរិបូណ៌ ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ សរុប​៦នាក់ (​រាប់​ទាំង​កូន​នៅ​ក្នុង​ពោះ​ម្ដាយ​ម្នាក់​ទៀត​) បាន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ដោយ​រួចខ្លួន​តែ​ប្ដី​ម្នាក់ ពេល​នេះ សមត្ថកិច្ច​ចម្រុះ​មក​ពី​ក្រសួងមហាផ្ទៃ រួម​ទាំង​ប៉ូ​លី​ស​អន្តរជាតិ និង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង កំពុង​បើក​ការ​ស្រាវជ្រាវ ប៉ុន្តែប្តី មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ។

ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ឧសភា ស្ថិត​នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូណ៌ ។ ហើយ​បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ស្ត្រី​ជា​ម្តាយ​កំពុង​ពរ​ពោះ ដូច្នេះ​ជីវិត​មនុស្ស​ដល់​ទៅ​៦​នាក់ ត្រូវ​ស្លា​.​ប់​ដោយ​គ្រោះ​អគ្គិភ័យ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​នេះ​ថា ក្រោយ​ការ​សាកសួរ​បុរស​ឈ្មោះ នួន សា​រ៉េ​ត ដែល​ត្រូវជា​ប្ដី នៅ​មិន​ទាន់​បាន​ចម្លើយ​ជាក់លាក់​នៅឡើយ​ទេ រ​ហួត​មក​ដល់​ថ្ងៃនេះ ទើប​សមត្ថកិច្ច​នគរបាល​បាន​នាំ​បុរស​រូប​នោះ មក​បន្ត​ការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត ជុំវិញ​ការ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​របស់​ជន​រង​គ្រោះ សរុប​ចំនួន​៦​នាក់ (​កូន​តូច​ៗ រួម​ទាំង​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ​) ។

លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​បន្ថែម​ដែរ​ថា ពេល​កើតហេតុ បុរស​ជា​ប្តី គឺ​មិន​នៅ​ក្នុង​បន្ទប់ទឹក​ដាច់​ដោយឡែក​នៅ​ខាងក្រោយ​ផ្ទះ​នោះ​ឡើយ គឺ​ពិតជា​នៅ​ក្នុង​ហេតុការណ៍ នៃ​អគ្គិភ័យ​នោះ​តែ​ម្តង ។

ទោះ​យ៉ាងណា ជុំវិញ​នៃ​ការ​ស្លា​.​ប់​កុមារ​ចំនួន​៤​នាក់ រួម​ទាំង​ម្ដាយ​កំពុង​មាន​ផ្ទៃពោះ កំពុង​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ជា​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ។

យ៉ាងណា​ក៏​ដោយ​ចុះ ព័ត៌មាន​ស៊ីជម្រៅ​ជាង​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា កំពុង​តែ​ស្រាវជ្រាវ​ស៊ើបអង្កេត ឲ្យ​ដឹង​ការ​ពិត ។

ខណៈ​ដែល​មហាជន​សង្ឃឹមថា ការ​ស៊ើបអង្កេត​ទៅ​លើក​សោកនាដកម្ម​មួយ​នេះ នឹង​បង្ហាញ​ការ​ពិត នា​ពេល​ឆាប់​ៗ​នេះ និង​ផ្ដល់​ភាព​យុត្តិធម៌​ជន​រង​គ្រោះជា​ពុំខាន​ឡើយ ។

មិន​ទាន់​ស្ងប់​ទេ​! អង្គភាព​ចម្រុះ កំពុង​ស៊ើបអង្កេត​ករណី​ឆេះ​ស្លា​.​ប់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​ៗ សរុប​ដល់​ទៅ​៦​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ម្សិលមិញ​នេះ ក្រុមការងារ​ចម្រុះ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​អគ្គី​ភ័យ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​បាន​បង្ក​អោយ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ ។ សមត្ថកិច្ច​ចម្រុះ​រួម​មាន​អង្គភាព​ការពារ​កុមារ ហៅ​កាត់ (CPU) សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​នាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួងមហាផ្ទៃ បាន​រួម​គ្នា​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​អគ្គី​ភ័យ​ដែល​បង្ក​អោយ​ក្មេង​៤​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ ។

ដោយ​ក្រុមការងារ​ស៊ើបអង្កេត នៃ​អង្គភាព​ការពារ​កុមារ (CPU) រួម​ជាមួយ​កងកម្លាំង​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខេត្តកំពង់ឆ្នាំង បាន​និង​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ទាំង​៥ ផង​ដែរ ។ ចំណែកឯ បុរស​អាយុ​៤១​ឆ្នាំ​ម្នាក់ ត្រូវជា​ប្តី និង​ឪពុក​របស់​ជន​រង​គ្រោះ កំពុង​តែ​ផ្តល់​ការ​បំភ្លឺ​ដល់​នគរបាល​ព្រហ្មទណ្ឌ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។

តាម​ប្រភព​ព័ត៌មាន​ ​ដែល​ទទួល​បាន​ពី​លោក ឈុំ សាំ ជំទប់​ទី​មួយ​ឃុំ​ខុន​រ៉​ង់ បាន​ឲ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ សៀន សុខ​ជា អាយុ ៣៨​ឆ្នាំ​(​មាន​ផ្ទៃពោះ​) ចំណែក​ប្ដី​មានឈ្មោះ នុ​ន សា​រ៉េ​ត អាយុ​៤១​ឆ្នាំ កូនច្បង​ឈ្មោះ សេង រក្សា អាយុ​៩​ឆ្នាំ​, កូន​ទី​២​ឈ្មោះ សេង ជីវ​ន្ត័ អាយុ​៧​ឆ្នាំ​, កូន​ទី​៣​ឈ្មោះ សេង ជីវ៉ា អាយុ​៧​ឆ្នាំ (​ទី​២​និង​ទី​៣​ជា​កូនភ្លោះ​) និង​កូន​ទី​៤ ឈ្មោះ ឡុ​ង ចំរើន អាយុ​៣​ឆ្នាំ (​ប្រុស​ទាំង​៤) ។ គ្រួសារ​នេះ​មានមុខ​របរ​លក់​ខោអាវ​ជជុះ ចំណែក​ផ្ទះ​រង​គ្រោះ ដោយ​អគ្គី​ភ័យ​មាន​ទំហំ ៥​គុណ​នឹង ៨​ម៉ែត្រ ធ្វើ​អំពី​ដែក ប្រក់​និង​បាន​បាំងជញ្ជាំង​ស័ង្កសី ។

លោក​ជំទុប​ទី​១ បានអោយ​ដឹង​ថា លោក​មិន​បានដឹង​ពី​មូលហេតុ​នោះ​ទេ ប៉ុន្តែ​ពេល​អគ្គិភ័យ​កើតឡើង​បាន​ឆក់​យក​ជីវិត​ស្ត្រី​ជា​ម្ដាយ និង​កូន​៤​នាក់​។ ក្នុង​ពេល​កើតហេតុ បុរស​ជា​ឪពុក គេច​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ និង​បាន​សន្លប់ មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ដោយសារ​តែ​ស្លុតចិត្ត​ខ្លាំង​ពេក ។

ដោយឡែក​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​បរិបូណ៌ បាន​បញ្ជាក់​ថា ពេល​អគ្គិភ័យ​កើតឡើង មាន​រថយន្ត​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បាន​ចេញ​ប្រតិបត្តិការ​ជួយ​ពន្លត់ ប៉ុន្តែ​ពេល​ទៅ​ដល់ មនុស្ស​បាន​ស្លា​.​ប់​នៅ​ក្នុង​ភ្លក់​ភ្លើង​៥​នាក់​ទៅ​ហើយ ។ ចំពោះ​មូលហេតុ លោក​បាន​សង្ស័យ​ថា បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ដោយសារ​តែ​ផ្ទះ​នេះ​ធ្វើ​អំពី​ដែក​សុទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ