ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ស្ងប់ទេ! អង្គភាព២កំពុងស៊ើបអង្កេតករណី​​ឆេះ​​​ស្លា.ប់​ស្ត្រីមានផ្ទៃពោះ និងកូនៗដល់​ទៅ​៦​នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មិន​ទាន់​ស្ងប់​ដោយ​ងាយ​ៗ​នោះ​ទេ ជុំវិញ​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លា.ប់​​កូនតូចៗ​​ចំនួន​4នាក់ រួម​ទាំង​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​ផង​នោះ ​ដោយ​​កាលពី​​រសៀល​ថ្ងៃ​ទី 10 ខែឧសភា ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ មិន​ទាន់​ស្ងប់​ដោយ​ងាយ​ៗ​នោះ​ទេ ជុំវិញ​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លា.ប់​​កូនតូចៗ​​ចំនួន​4នាក់ រួម​ទាំង​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​ផង​នោះ ​ដោយ​​កាលពី​​រសៀល​ថ្ងៃ​ទី 10 ខែឧសភា ឆ្នាំ 2021 ម្សិលមិញ​នេះ អង្គភាព​ការពារ​កុមារ ( CPU ) ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ក្រសួងមហាផ្ទៃ បានចុះ​​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​ស៊ើបអង្កេតជុំវិញករណី​ខាងលើ​​ដល់​កន្លែង​កើតហេតុ​​ជា​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ​ខេត្ត​កំពង់ឆ្នាំង​ ។ គួររំលឹកថា អគ្គិភ័យ​ឆេះ​ផ្ទះ​កាល​យប់មិញ​យក​ជីវិត​មនុស្ស​អស់​៦​នាក់

យោង​តាមការបង្ហោះ​សារ​​​លើផេករបស់​ Child Protectoin Unit ( អង្គភាព​ការពារ​កុមារ (CPU) ) បាន​លើក​ឡើង​ថា​ ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្សឃា.ត (HIT) និង ក្រុមការងារ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ (FST) នៃ​អង្គភាព​ការពារ​កុមារ (CPU )​រួម​ជាមួយ​កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​បច្ចេកទេស នៃ​វិទ្យាសាស្ត្រ​ខេត្តកំពង់ឆ្នាំង បាន​ធ្វើ​កោសល្យវិច័យ លើ​ស.ព​ចំនួន5​នាក់ នៅ​ថ្ងៃ​ទី​10 ឧសភា ​ដោយ​បច្ចុប្បន្ន បុរស​អាយុ​41​ឆ្នាំ​ម្នាក់ ត្រូវជា​ប្ដី​និង​ជា​ឪពុក​ជន​រង​គ្រោះ កំពុង​ផ្ដល់​ការ​បំភ្លឺ​ដល់​កងកម្លាំង​សមត្ថកិច្ច ។

ពាក់ព័ន្ធ​នឹង​បញ្ហា​​ខាងលើ​នេះ លោក​ឧត្តម​សេនីយ៍​ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​11 ខែឧសភា នេះ​ថា ក្រោយ​ការ​សាកសួរ​បុរស​ឈ្មោះ នួន សា​រ៉េ​ត អាយុ 41 ឆ្នាំ ដែល​ត្រូវជា​ប្ដី និង​ត្រូវជា​ឪពុក​ ​របស់​ជន​រង​គ្រោះ រហូត​ដល់​ព្រលប់​ថ្ងៃ​ទី​10 ឧសភា នៅ​មិន​ទាន់​បាន​ចម្លើយ​ជាក់លាក់​នៅឡើយ​ទេ ទើប​សមត្ថកិច្ច​នគរបាល​បាន​នាំ​បុរស​រូប​នោះ​មក​បន្ត​ការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត ជុំវិញ​ការ​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​របស់​​ជនរងគ្រោះ​​ចំនួន6​នាក់ជាកូនតូចៗ​​រួម​ទាំង​ម្ដាយ​​និង​ទារក​ក្នុង​ផ្ទៃ​ផង​ ។

លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​កើតហេតុ បុរស​ជា​ប្តី​គឺ​មិនមែន​នៅ​ក្នុង​បន្ទប់ទឹក​ដាច់​ដោយឡែកនៅ​ខាងក្រោយ​ផ្ទះ​នោះ​ឡើយ គឺ​ពិតជា​នៅ​ក្នុង​ហេតុការណ៍​នៃ​អគ្គិភ័យ​នោះ​តែ​ម្តង ។ ទោះ​យ៉ាងណា​ ជុំវិញ​នៃ​ការ​ស្លា.ប់​កុមារ​ចំនួន​4​នាក់ រួម​ទាំង​ម្ដាយ​កំពុង​មាន​ផ្ទៃពោះ កំពុង​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ជា​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​។ យ៉ាងណា​ក៏​ដោយ​ចុះ ព័ត៌មាន​ស៊ីជម្រៅ​ជាង​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា​កំពុង​តែ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឱ្យ​ដឹង​ការ​ពិត ។

មហាជនសង្ឃឹមថា​ ទាំង​ក្រសួងមហាផ្ទៃ ទាំង​អង្គភាព cpu ​ព្រមទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ពិតជា​រក​ការ​​ពិត​និង​ផ្ដល់​ភាព​យុត្តិធម៌​ជន​រង​គ្រោះ​ជន​រង​គ្រោះជា​ពុំខាន​ឡើយ​។

សូមរំលឹក​ថា ​មានករណី​អគ្គី​ភ័យ​ឆេះផ្ទះ​មួយ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង8និង40​នាទី​យប់​ថ្ងៃ​ទី​9 ខែឧសភា ឆ្នាំ 2021 នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ​ខេត្តកំពង់ឆ្នាំង បណ្ដាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ ​រួមទាំង​​កូន​តូច​ៗ​ចំនួន​​4នាក់​ទៀត​ ដែល​មាន​អាយុ9​ឆ្នាំ​ម្នាក់ និង​កូនភ្លោះ​២នាក់​មាន​អាយុ​7​ឆ្នាំ ​បាន​ស្លា.ប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធ័ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ