ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមជិតផលិតវ៉ាក់សាំងកូវីដ ១៩ បានហើយដោយឈានដល់ការពិសោធន៍ចុងក្រោយ

2 ឆ្នាំ មុន

ខណៈដែលវៀតណាមមិនប្រើវ៉ាក់សាំងកូវីដ ១៩ ដែលផលិតដោយចិននោះ ប្រទេសកុម្មុយនិស្ត៍មួយនេះកំពុងតែមានមហិច្ឆតាក្លាយជាប្រទេសអាស៊ានដំបូងគេដែលផលិតវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ប្រឆាំងកូវីដ ១៩ ។ វ៉ាក់សាំងដែលវៀតណាមកំពុងព្យាយាមផលិតចេញប្រើនោះមានឈ្មោះថា Nanocovax ។ យោងតាមសារព័ត៌មាន…

ខណៈដែលវៀតណាមមិនប្រើវ៉ាក់សាំងកូវីដ ១៩ ដែលផលិតដោយចិននោះ ប្រទេសកុម្មុយនិស្ត៍មួយនេះកំពុងតែមានមហិច្ឆតាក្លាយជាប្រទេសអាស៊ានដំបូងគេដែលផលិតវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ប្រឆាំងកូវីដ ១៩ ។ វ៉ាក់សាំងដែលវៀតណាមកំពុងព្យាយាមផលិតចេញប្រើនោះមានឈ្មោះថា Nanocovax ។ យោងតាមសារព័ត៌មាន Nikkei Asia បានឱ្យដឹងនៅថ្ងៃនេះថា វ៉ាក់សាំងនេះបានចូលដល់ដំណាក់កាលពិសោធន៍គ្លីនិកដំណាក់កាលចុងក្រោយហើយ ។

លោក ដូ មីញស៊ី នាយកស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្រុមហ៊ុនឱសថ Nanogen ដែលសហការជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមក្នុងការផលិតវ៉ាក់សាំងនេះ បាននិយាយថា ការពិសោធន៍គ្លីនិកដំណាក់កាលចុងក្រោយនឹងមានមនុស្សចូលរួមចំនួន ១០ ០០០ នាក់ ហើយវានឹងត្រូវចប់ត្រឹមខែសីហា ឬកញ្ញាឆ្នាំនេះ ។ វ៉ាក់សាំងនេះអាចផលិតសម្រាប់ប្រើប្រាស់ជាសាធារណ: នៅពេលបន្ទាប់ក្នុងឆ្នាំនេះ ។

លោក ស៊ី បានអះអាងថា ការសាកល្បងកន្លងមកលើមនុស្ស ៥៦០ នាក់បង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ឋភាពបង្កើតភាពស៊ាំប្រឆាំងមេរោគកូវីដ ១៩ ក្នុងចំណោមមនុស្សទាំងអស់ដែលចូលរួមធ្វើការពិសោធន៍នេះ ។ វ៉ាក់សាំង Nanocovax បានរួចរាល់សម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងខែឧសភា តាមសំណូមពររបស់រដ្ឋាភិបាលវៀតណាម ។ វ៉ាក់សាំងនេះក៏នឹងអាចត្រូវគេយកទៅពិសោធន៍នៅហ្វីលីពីន បង់ក្លាដេស និងប្រទេសផ្សេងទៀតផងដែរ ។ វ៉ាក់សាំង Nanocovax នឹងមានតម្លៃថោកត្រឹម ៥ ដុល្លារប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ