ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាស​រដូវ​កូ​វី​ដ អាជ្ញាធរ​ខេត្តកំពតឱ្យឈ្មួញ​ចាក់​ដី​លុប​​អាង​ដងទង់​​សង់ជា​ផ្ទះ​ល្វែង​​លក់?

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ បើ​តាម​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អាង​ទឹក​ដងទង់​ទំហំ​ប្រមាណ​ជាង​១០​ហិកតា ស្ថិត​នៅ​ក្នុងភូមិ​សុ​ភី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ…

ខេត្តកំពត ៖​ បើ​តាម​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អាង​ទឹក​ដងទង់​ទំហំ​ប្រមាណ​ជាង​១០​ហិកតា ស្ថិត​នៅ​ក្នុងភូមិ​សុ​ភី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿ​ន ចាក់​ដី​លុប​ ហើយ​រៀបចំ​សង់ផ្ទះ​ល្វែង​លក់​ ។

ប្រជាពលរដ្ឋ​ថា អាង​ទឹក​ដងទង់​នេះ គឺជា​អាង​ស្តុក​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​យូរណាស់​មក​ហើយ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រប​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ ដែល​គ្រប់​គ្នា​មិន​ហ៊ាន​ដើរហើរ​ទៅ​ណា​នោះ ស្រាប់តែ​មាន​គ្រឿងចក្រ​រាប់​សិប​គ្រឿង ដែល​គេ​ដឹង​ថា គឺជា​របស់​ក្រុមហ៊ុន​លោកស្រី ប៊ូ ចាន់​ធឿ​ន បាន​សម្រុក​ដឹក​ដី​យក​មក​ចាក់​លុប​បឹង​នោះ ដោយ​គេ​មិនឃើញ​អាជ្ញាធរ​ចាត់​វិធាន​ការ​អ្វី​ឡើយ​, ដែល​បើ​តាម​ពលរដ្ឋ​ថា ប្រហែលជា​អាច​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ ទើប​បានជា​គេ​ហ៊ាន​លុប​អាង​ទឹក ហើយ​អាជ្ញាធរ​ក៏​មិន​អើពើ​នោះ​។

ជុំវិញ​ករណី​នេះ បើ​តាម​លោក ទល់ រិ​ន្ទ មេ​ភូមិ​សុ​ភី បាន​ថ្លែង​ថា អាង​ទឹក​ដងទង់​នេះ គឺ​មាន​ទំហំ​ជាង​៥​ហិក​តា ហើយ​ដី​នៅ​ជុំវិញ​អាង​ទឹក គឺ​មាន​ជាង​៧​ហិក​តា ដែល​កន្លង​មក​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ ហើយ​ពេល​នេះ គឺ​ពិតជា​មានការ​ចាក់​ដី​លុប​អាង​ទឹក​នេះ​មែន​។ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន លោកស្រី ប៊ូ ចាន់​ធឿ​ន ដែល​រង​ការ​ចោទ​នោះ​បាន​ទេ​នៅ​ថ្ងៃនេះ​។ ដោយឡែក លោក ស៊ីវ ផេង អភិបាលស្រុក​ដងទង់ មិន​បាន​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​នេះ​ទេ ដោយ​ថា លោក​រវល់​ប្រជុំ​។

ចំណែក​លោក ចាន់ វ​ណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពត បាន​ថ្លែង​ថា រឿង​ឈ្មួញ​ចាក់​ដី​លុប​អាង​ទឹង​ដងទង់​លោក​មិន​បាន​អនុញ្ញាតិ​ច្បាប់​ឲ្យ​ទេ តែ​អា​រឿង​គេ​លុប គឺ​ពាក់​ព​ន្ធ័​និង​ចៅហ្វាយស្រុក​ដងទង់​ព្រោះ​គេ​ជា​ម្ចាស់​មូលដ្ឋាន​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​ថា អាង​ទឹក​ដងទង់​នេះ កន្លង​មក​ ធ្លាប់​មានរឿង​ចម្រូង​ច​ម្រាស់គ្នា​ជាមួយ​ពលរដ្ឋ ហើយ​លោក​ក៏​បាន​ទៅ​ចូលរួម​ដោះ​ស្រាយ​ដែរ​, លោក​ថា ដី​អាង​ទឹង​ដងទង់​កើត​ក្រោយ​ឆ្នាំ​១៩៧៩​ ហើយ​អាង​ទឹក​នេះ​ស្តុ​ប​ទឹក​សម្រាប់​អោយ​ក្រុម​ទា​ហាន ឬ​រាជការ​នៅ​ដងទង់​ប្រើ​ប្រាស់​។ លោក ជាវ តា​យ អភិបាល​ខេត្តកំពត មិន​ធ្វើការ​បំភ្លឺ​ទេ​ចំពោះ​ករណី​នេះ ដោយ​ថា​ គឺ​លោក​ជាប់​ប្រជុំ​ ៕ ដោយយ៖ ​វង់ ​សុ​ផា

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ