ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តពោធិ៍សាត់​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យា​បាល​​​ឯកជន​៣​កន្លែង បន្ទាប់​ពី​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ រដ្ឋបាល​ខេត្តពោធិ៍សាត់​ ​រសៀល​ថ្ងៃ​ទី​១១ ​ឧសភា ឆ្នាំ​២០២១ បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ចំនួន​០៣​កន្លែង បន្ទាប់​ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩មក​ពី​ខេត្ត​បន្ទាយ​ជ័យចូល​សម្រាក​ព្យាបាល​នៅ​ទីនោះ​។ លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា…

ខេត្តពោធិ៍សាត់​៖ រដ្ឋបាល​ខេត្តពោធិ៍សាត់​ ​រសៀល​ថ្ងៃ​ទី​១១ ​ឧសភា ឆ្នាំ​២០២១ បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ចំនួន​០៣​កន្លែង បន្ទាប់​ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩មក​ពី​ខេត្ត​បន្ទាយ​ជ័យចូល​សម្រាក​ព្យាបាល​នៅ​ទីនោះ​។

លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២ ​ខែឧសភា ​ឆ្នាំ​២០២១ ស្ត្រី​ឈ្មោះ ណាំ អាយុ ៦២ ឆ្នាំ និង​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ បាន​មក​កាន់​ខេត្តពោធិ៍សាត់ សម្រាក​នៅផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ហួត ច​ន្ថា ភេទ​ប្រុស​ ត្រូវជា​បង​បង្កើត ស្ថិត​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

ក្នុង​ការ​ស្នាក់​នៅ​នេះ ឈ្មោះ ណាំ បាន​ទៅ​មើល​ចំការ​នៅ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ពេល​នោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​បាន​ចូល​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​គ​ន្វា​វាល​វែង ស្រុក​វាល​វែង ដើម្បី​ឲ្យ​គេ​ពិនិត្យ​ជំងឺ​។​ បន្ទាប់​មក​ បាន​ត្រឡប់​មក​កាន់​ទីរួមខេត្ត​ពោធិ៍សាត់​វិញ ហើយ​បាន​ចូល​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​លមុត សា​រុន ប៉ុន្តែ​មិន​បាន​ពិនិត្យ​និង​ព្យា​ល​ជំងឺ​នៅ​ទីនោះ​នោះ​ទេ គឺ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​វឌ្ឍនៈ​ពោធិ៍សាត់ ដែល​នៅ​ជិត​គ្នា​នោះ ស្ថិត​ក្នុងភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ឈ្មោះ ណាំ និង​គ្រួ​សារបាន​វិល​ត្រឡប់​ទៅ​កាន់​ខេត្តបន្ទាយមានជ័យ​វិញ ហើយ​បាន​ទៅ​ពិនិត្យ​សុខភាព​ទើប​ដឹង​ថា វិជ្ជមាន​កូ​វី​ដ​១៩​តែ​ម្ដង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម រដ្ឋបាល​ខេត្ត​បាន​ចាត់តាំង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត រដ្ឋបាល​សាលាស្រុក​វាល​វែង រដ្ឋបាល​សាលាក្រុង​ពោធិ៍សាត់ រួម​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​និង​សម្រេច​បិទ​ទីតាំង​ទាំង​០៣​កន្លែង​នោះ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល​សំណាក​ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។

តាម​រយៈនេះ​ លោក វេជ្ជបណ្ឌិត ច័ន្ទ សុខា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានការ​ពាក់ព័ន្ធ​ដោយ​ប្រយោល​ឬ​ដោយ​ផ្ទាល់​ក្តី សូម​អញ្ជើញ​មក​ពិនិត្យ សំណាក​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​អោយ​បាន​ទាន់​ពេលវេលា ។ ចៀសវាង​ការ​ចម្លង​រីក​រាលដាល​នៅ​ក្នុង​ក្រុម​គ្រួសារ​និង​សហគមន៍ ព្រមទាំង​អនុវត្ត ទៅ​តាម​វិធានការ ០៣​ការពារ​០៣​កុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច​។

លោក​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១១ ឧសភា នៅ​ខេត្តពោធិ៍សាត់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប៣៨​នាក់ ជា​សះស្បើយ០៤​នាក់ កំពុង​សម្រាក​ព្យាបាល​៣៤​នាក់ និង​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅឡើយ​ទេ ៕ ដោយ៖ សែ​ម សុគន្ធ

អត្ថបទសរសេរ ដោយ