ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ថា​ការ​ឈ្នះ PL រដូវ​កាល​នេះ គឺ​លំបាក និង​ពិសេស​បំផុត​ក្នុង​អាជីព​លោក

2 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola បាន​ប្រកាស​ថា ការ​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ គឺជា​ការ​ឈ្នះ​ដ៏​

អង់គ្លេស ៖ លោក Pep Guardiola បាន​ប្រកាស​ថា ការ​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ គឺជា​ការ​ឈ្នះ​ដ៏​លំបាក​បំផុត ក្នុង​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​របស់​គាត់​ជាមួយ Manchester City​។

ជាមួយ​សមិទ្ធផល​ដ៏​ធំធេង​នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៥០​ឆ្នាំ​រូប​នេះ បាន​ធ្វើ​កំណត់សំគាល់​ដ៏​ចាប់អារម្មណ៍​មួយ ដោយ​ឧទ្ទិស​ជ័យ​ជំនះ​រដូវ​កាល​នេះ ជា​ពិសេស​ដល់​វីរបុរស​ក្រុម​មេឃ​ខៀវ គឺ​លោក Colin Bell ដែល​ទទួលមរណភាព​កាលពី​ខែមករា ដោយ​លោក​ក៏​ធា្ល​ប់​ជួយ City ឈ្នះ​ពានរង្វាន់​នេះ​កាលពី​ឆ្នាំ ១៩៦៨​។

សូម​បញ្ជាក់​ថា Man City ត្រូវ​ប្រកាស​ជា​ម្ចាស់​ជើងឯក Premier League រដូវ​កាល​នេះ​ជា​ផ្លូវការ បន្ទាប់​ពី​ក្រុម​បិសាច​ក្រហម Manchester United បាន​ចាញ់​ក្រុម​ភ្ញៀវ​កញ្ជ្រោង Leicester City ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ​។

ថ្លែង​ដោយ​ក្តី​រំភើប លោក Pep Guardiola បាន​និយាយ​ថា «​នេះ​ជា​រដូវ​កាល​មួយ​និង​ជា​ការ​ឈ្នះ​ពានរង្វាន់ Premier League ដូច​អ្វី​ដែល​យើង​បាន​ធ្វើ ។ ប៉ុន្តែ​រដូវ​កាល​នេះ គឺជា​ការ​ឈ្នះ​ដ៏​លំបាក​បំផុត​។ ហើយ​យើង​នឹង​ចង​ចាំ​រដូវ​កាល​នេះ​ជា​និច្ច ចំពោះ​វិធី​ដែល​យើង​បាន​ឈ្នះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​បាន​ក្លាយជា​អ្នកចាត់ការ​នៅ​ទី​នេះ ជាមួយ​ក្រុម​កីឡាករ​ទាំងនេះ​»​។

គួរ​រំលឹក​ថា ចាប់តាំងពី​ក្លាយជា​អ្នកចាត់ការ Man City កាលពី​ឆ្នាំ​២០១៦ រហូត​ដល់​ពេល​នេះ លោក Pep Guardiola បាន​ជួយ​ក្រុម​នេះ ឈ្នះ​ពានរង្វាន់ Premier League ចំនួន ៣ លើក​។ ហើយ​នៅ​ពេល​នេះ លោក​កំពុង​ស​ម្លឺ​ង​មើល​ពី​ជោគជ័យ​ដ៏​ធំធេង​មួយទៀត​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ Man City គឺ​ការ​ឈ្នះ​ពានរង្វាន់ UEFA Champions League ជា​លើក​ដំបូង​។ ខណៈ​ដែល​ក្រុម​លោក​នឹង​ត្រូវ​ជួប​ក្រុម​តោ​ខៀវ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៩ ខែឧសភា ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី Manchester Evening News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ