ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាញ់គោ​កែ​ច្នៃ​ពេញ​រថយន្ត​យី​ឌុ​ប​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​លក់​នៅ​វៀតណាម ត្រូវ​ឃាត់​ទុក

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ដឹក​ខ្លាញ់គោ​កែ​ច្នៃ​រួច​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ ធ្វើការ​ឃាត់​ទុក ក្នុង​ហេតុផល​ដឹក​ជញ្ជូន​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ។ សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​មានការ​ដឹក​ជញ្ជូន​ខ្លាញ់គោ​កែ​ច្នៃ​រួច​ខាងលើ…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ដឹក​ខ្លាញ់គោ​កែ​ច្នៃ​រួច​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ ធ្វើការ​ឃាត់​ទុក ក្នុង​ហេតុផល​ដឹក​ជញ្ជូន​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​មានការ​ដឹក​ជញ្ជូន​ខ្លាញ់គោ​កែ​ច្នៃ​រួច​ខាងលើ បាន​លោតឆ័ត្រ​មក​ពី​រាជធានី​ភ្នំពេញ ដើម្បី​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម មិន​តិច​ជាង​២០​តោន​នោះ​ទេ តែ​ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ខេត្តតាកែវ មានការ​សង្ស័យ ក៏​ធ្វើការ​ឃាត់​ទុក រួច​សួរ​រក​ច្បាប់​អនុញ្ញាត​ដឹក​ជញ្ជូន​នាំ​ចេញ​តែ​ម្តង​។

ផ្អែក​តាម​សម្តី​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១​ម្ល៉េះ នៅ​ចំណុច​ច្រករបៀង​ឫស្សី​៣​គុ​ម្ភ ក្នុង​ទឹកដី​ស្រុក​គី​រី​វង់ ព្រំប្រទល់​ប្រទេស​វៀតណាម​។

មន្ត្រី​ដដែល​បង្ហើប​ថា ខ្លាញ់គោ​ដែល​កែ​ច្នៃ​រួច​ទាំងអស់ គឺ​មិន​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​នោះ​ទេ តែ​ដែល​ឃាត់​ទុក​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ម្ចាស់​ទៅ​រត់ការ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សិន ព្រោះ​តាម​ការ​ពិនិត្យ​ជាក់ស្តែង គឺ​ពុំ​មានច្បាប់​អ្វី​ទាំងអស់​។

ជុំវិញ​ករណី​ខាងលើ​នេះ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ក៏​នៅ​មិន​ទាន់​មានការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ខ្លាញ់គោ​កែ​ច្នៃ​រួច​យក​ទៅ​លក់​នោះ​ទេ បន្ទាប់​ពី​ឃាត់​ទុក​រយៈពេល​ប​៣​ថ្ងៃ​មក​ហើយ ដោយ​មហាជន​សង្ស័យ​ថា តើ​អាច​ទេ? ដែល​ឈ្មួញ​ដឹក​ជញ្ជូន​​ខ្លាញ់គោ​ខាងលើ បង់លុយ​មិន​គ្រប់​ជាមួយ​មន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ ទើប​ឃាត់​រថយន្ត​ទុក​ចរចា​គ្នា ព្រោះ​រថយន្ត​ធ្វើ​ចរា​ចរណ៍​តាំងពី​ភ្នំពេញ​មិន​ចាប់ ទាំង​ដែល​ប៉ូលិស​ចរាចរណ៍​ដាក់​គោលដៅ​ត្រួតពិនិត្យ​មិន​តិច​កន្លែង​នោះ​ទេ ហេតុ​អ្វី​មក​ជាប់​ទើរ​ត្រឹម​ពេទ្យសត្វ​នៅ​ខេត្តតាកែវ​ទៅ​វិញ?

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទាំង​រថយន្ត និង​វត្ថុ​តាង​ខ្លាញ់គោ​កែ​ច្នៃ​រួច​ខាងលើ កំពុង​រក្សា​ទុក​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ