ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាងជាប់ចោទ​ពី​បទ​លួច​​​ទូ​រស​ព្ទ​ដៃ​លោក​ឧកញ៉ា ហើយចា.ក់​ម្ចាស់​ទូរស័ព្ទ​២​កាំ​បិទទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​ឧសភា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​ឧសភា ឆ្នាំ​២០២១ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ឈ្មោះ មាន ពេជ្រ រី​តា ហៅយូ​ប៊ី អាយុ​២០​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ទូរស័ព្ទ​ដៃ ដោយ​ប្រើ​អំពើ​ហិង្សា​បណ្តាល​ឲ្យ​រង​របួស​ដល់​ជន​រង​គ្រោះ​) ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

តាម​ប្រភ័ព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ រី​តា ហៅ យូ​ប៊ី បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន១១ ប្រូ​ម៉េ​ក ព​ណ៌​ខ្មៅ របស់​លោក​ឧកញ៉ា​ម្នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ពេល​នោះ​ជន​រង​គ្រោះ​ឃើញ​ក៏​មក​ឆក់​យក​ទូរស័ព្ទ​មក​វិញ ទើប​មានការ​ប្រតាយប្រតប់​គ្នា ធ្វើ​ឱ្យ​ជនសង្ស័យ​ទាញ​បាន​កាំ​បិត​ចុង​ស្រួចចាក់​ទៅ​លើ​លោក​ឧកញ៉ា​នោះ២​កាំ​បិតត្រូវ​ត្រង់​ពោះ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ នឹង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ ។

ក្រោយ​កើតហេតុ ទើបបាន​សមត្ថ​កិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យនិងបាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ