ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​ឈឹ​ម​» ចូលខ្លួន​ទទួលកំហុស ខណៈ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ ពុំ​ទាន់​រក​ឃើញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កោះហៅ​ឲ្យ​ចូលខ្លួន មក​បំភ្លឺ ធ្វើ​កិច្ចសន្យា ទទួលកំហុស និង​បាន​ថត​ជា​វី​ដេ​អូ សុំ​ទោស​ជា​សាធារណ​: នូវ​កំហុសឆ្គង​របស់​ខ្លួន ដែល​បាន​ចោទប្រកាន់​ខុស​ពី​ការ​ពិត មក​លើ​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា ពេល​នេះ សមត្ថកិច្ច​ជំនាញ កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខ​ទូរស័ព្ទ​ម្នាក់​ទៀត ដែល​បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ ដើម្បី​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ លើ​ករណី​បន្លំ​ខ្លួន​ជា​អធិការ​នេះ​ផង​ដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​០៩ ឧសភា ២០២១ បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ស្នើ​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ទូរស័ព្ទ​លេខ 069 359757 រួម​ទាំង​បុរស​ម្នាក់​ទៀត​ឈ្មោះ​«​ឈឹ​ម​» ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ នឹង​ធ្វើការ​បកស្រាយ សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ លោក​អធិការ​ខណ្ឌមានជ័យ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕

«លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​ឈឹ​ម​» តាម​ផ្លូវច្បាប់»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ