ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​នៃ​ការ​ទិញ​លក់ ​និង​វិនិយោគ​អចលនទ្រព្យ​ចាប់ផ្ដើម​កម្រើក​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​តំបន់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល​បាន​បញ្ចប់​ការ​បិទ​ខ្ទប់ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ចេញ​ធ្វើ​ដំណើរ​ប្រកប​អាជីវកម្ម​វិញ​បាន​គេ​ឃើញ​ថា​ទាំង​ពលរដ្ឋ អាជីវករ​ធុរជន និង​វិនិយោគិន​បាន​ចេញ​ធ្វើ​ដំណើរ​កាត់​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​អាច​ជំរុញ​ឱ្យ​សកម្មភាព​នៃ​ការ​វិនិយោគ​និង​សកម្មភាព​អាច​ជីវ​កម្ម​នានា​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ ក្នុង​នោះ វិស័យ​អចលនទ្រព្យ​ក៏​ឃើញ​ថា​មាន​សកម្មភាព​ឡើង​វិញ​បន្តិច​ដែរ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​តំបន់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល​បាន​បញ្ចប់​ការ​បិទ​ខ្ទប់ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ចេញ​ធ្វើ​ដំណើរ​ប្រកប​អាជីវកម្ម​វិញ​បាន​គេ​ឃើញ​ថា​ទាំង​ពលរដ្ឋ អាជីវករ​ធុរជន និង​វិនិយោគិន​បាន​ចេញ​ធ្វើ​ដំណើរ​កាត់​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​អាច​ជំរុញ​ឱ្យ​សកម្មភាព​នៃ​ការ​វិនិយោគ​និង​សកម្មភាព​អាច​ជីវ​កម្ម​នានា​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ ក្នុង​នោះ វិស័យ​អចលនទ្រព្យ​ក៏​ឃើញ​ថា​មាន​សកម្មភាព​ឡើង​វិញ​បន្តិច​ដែរ ។

យោង​តាម​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានឱ្យ​ដឹងផង​ដែរ​ថា វិនិយោគិន​ក្នុង​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​ពិចារណា និង​សិក្សា​ឡើង​វិញ​បណ្តើរ​ៗ និង​ទទួលយក​ព័ត៌មាន ដែល​យើង​ផ្តល់​ឱ្យ​ពួក​គាត់ ហើយ​យើង​ក៏​ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្ន​មួយ​ចំនួន​ជូន​វិនិយោគិន​មួយ​ចំនួន​ដែរ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​និង​បាន​បើកផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នានា​រួច​មក ។ លោក​ថា​៖« នេះ​ជា​សញ្ញា​មួយ​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ ដែល​អ្នក​វិនិយោគ​បង្កើន​សកម្មភាព​ទិញ​លក់ និង​វិនិយោគ​ឡើង​វិញ បន្ទាប់​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈពេល ។ បន្ទាប់​ពី​ធ្វើ​បច្ចុប្បន្នភាព​ទីផ្សារ​អ​លន​ទ្រព្យ តម្លៃ​អចលនទ្រព្យ​មិនសូវ​មាន​សម្រាប់​អតិថិជន ហើយ​តម្លៃ​អចលនទ្រព្យ​រក្សា​ភាព​ថ្លៃ និង​នៅ​ទ្រឹង​ដដែល » ។

លោក​សំ សុខ​នឿ​ន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​សកម្មភាព​វិនិយោគ​មិន​ថា​តែ​នៅ​ក្នុង​ភ្នំពេញ​ឬ​នៅ​តាម​បណ្ដា​ខេត្ត​នោះ​ទេ គឺ​ត្រូវ​ជាប់​គាំង​ស្ទើរតែ​ទាំងអស់​ព្រោះ វិនិយោគិន​ភាគច្រើន​គឺជា​អ្នក​រស់នៅ​ភ្នំពេញ ហើយ​នៅ​ពេល​ភ្នំពេញ​ត្រូវ​បាន​បិទ​ខ្ទប់ ពួក​គាត់​ក៏​មិន​បាន​ចេញ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ទីតាំង​ផ្ទាល់​ដើម្បី​សិក្សា​លទ្ធភាព​វិនិយោគ​នោះ​ដែរ ដូច្នេះ​មាន​តែ​រង់ចាំ ហើយ​នៅ​ពេល​តំបន់​បិទ​ខ្ទប់​ត្រូវ​បាន​បើក​ដំណើរការ​វិញ វិនិយោគិន​ជា​ច្រើន​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​សក្ដានុពល​សម្រាប់​ស្វែងរក​ការ​វិនិយោគ​របស់​ខ្លួន​ឡើង​វិញ ។

លោក​បន្ត​ថា ថ្វី​ត្បិត​តែ​តំបន់​មួយ​ចំនួន​បាន​បិទ​ខ្ទប់ និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​មែន តែ​តម្លៃ​អចលនទ្រព្យ​មិន​មានការ​ប្រែប្រួល​នោះ​ទេ ពោល​សកម្មភាព​ថយ​ចុះ តែ​តម្លៃ​នៅ​រក្សា​ដដែល ដោយ​មិន​មានការ​ប្រែប្រួល​ចុះថ្លៃ​ឡើយ តែ​សម្រាប់​ម្ចាស់​ដី​ដែល​ត្រូវការ​លក់​បន្ទាន់​អាច​បញ្ចុះតម្លៃ​ទាប​ជាង​ទីផ្សារ​តែ​មិន​មាន​ច្រើន​នោះ​ទេ ។

បើ​ក្រលេក​ទៅ​មើល​សកម្មភាព​នៃ​ការ​ទិញ​លក់​ដីធ្លី​នៅ​ខេត្តកំពត និង​កែប​ដែល​ជា​តំបន់​ជាប់មាត់​ឆ្នេរ​ឯណោះ​វិញ ក៏​ឃើញ​ថា​មាន​សកម្មភាព​កម្រើក​ឡើង​ឡើង​វិញ​បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ។

បើ​តាម​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ខេត្តកំពត​លោក លឹ​ម រ​ដ្ឋា​បានឱ្យ​ដឹង​ថា​ពេល​នេះ​ភ្ញៀវ​ចាប់ផ្ដើម​មើល​ដីធ្លី ដែល​ប្រកាស​លក់​ដោយ​ពលរដ្ឋ​ក្នុង​តំបន់​បណ្ដើរ​វិញ​ហើយ ក្រោយ​ពេល​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក​ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ការ​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ វា​នឹង​ធ្វើ​ឱ្យ​សកម្មភាព​វិនិយោគ​ដីធ្លី និង​សកម្មភាព​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​អាច​នឹង​កម្រើក​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ