ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​ក្រុង​ប៉ោយ​ប៉ែ​ត តំបន់​ខ្លះ​បន្ធូរបន្ថយ និង​កន្លែង​មានការ​ឆ្លង​ច្រើន រឹត​បន្តឹង​បន្ថែម

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តំបន់​បិទ​ខ្ទប់​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​តំបន់​ខ្លះ ប៉ុន្តែ​នៅ​តំបន់​ចំណុច​ប្រឈម​ខ្ពស់ ត្រូវ​រឹត​បន្តឹង​ដាក់​វិធានការ​បិទ​ខ្ទប់​អោយ​បាន​ហ្មត់ចត់ នេះ​បើ​យោ​តាម​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​កិច្ចប្រជុំ​កាល​ថ្មី​ៗ​នេះ ក្នុង​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ តំបន់​បិទ​ខ្ទប់​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​តំបន់​ខ្លះ ប៉ុន្តែ​នៅ​តំបន់​ចំណុច​ប្រឈម​ខ្ពស់ ត្រូវ​រឹត​បន្តឹង​ដាក់​វិធានការ​បិទ​ខ្ទប់​អោយ​បាន​ហ្មត់ចត់ នេះ​បើ​យោ​តាម​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​កិច្ចប្រជុំ​កាល​ថ្មី​ៗ​នេះ ក្នុង​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​ថា ក្រោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​ប្រកាស​កំណត់​តំបន់​ក្រហម និង​ត្រូវ​បាន​បិទ​ខ្ទប់ មិន​អោយ​ប្រជាពលរដ្ឋ ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត មានការ​ចេញចូល ដើម្បី​ការពារ​ទប់ស្កាត់​ការ​រី​រាល​ដាក​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ។

លោក​អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា ជា​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ដែល​ត្រូវ​អនុវត្ត​អោយ​បាន​នៅ​វិធាន ៣​ការពារ និង​៣​កុំ ដើម្បី​បង្ការ​ការ​រីក​រាលដាល​កូ​វី​ដ​-១៩​ក្នុង​សហគមន៍ កងកម្លាំង​ដែល​កំពុង​អនុវត្ត​ភារកិច្ច ត្រូវ​តែ​ទប់ស្កាត់​តំបន់​បិទ​ខ្ទប់​មិន​អោយ​មានការ​ចេញ​-​ចូល និង​ពលករ ដែល​លួច​ឆ្លង​ដែន​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក នោះ​ទេ ។

លោក អ៊ុ រាត្រី បាន​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ដាក់​ផែនការ ដើម្បី​ពិនិត្យ​លទ្ធផល នៃ​ការ​បើកផ្លូវ​បន្ធូរបន្ថយ​តំបន់​ខ្លះ និង​ដាក់​ផែនការ​បិទ​ខ្ទប់​តំបន់​ដែល​ជា​ចំណុច​ប្រឈម​ខ្ពស់ អោយ​បាន​តឹង​រឹង ហ្មតចត់ ធ្វើ​យ៉ាងណា​ធានា​ការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ទោះបីជា​មានការ​បិទ​ខ្ទប់​ត្រូវ​រក្សា​និង​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទីនោះ អោយ​បាន​ល្អ បង្ក​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ ដោយ​មានការ​ទទួលខុសត្រូវ​គ្រប់​បែប​យ៉ាង រួម​ទាំង​ស្បៀងអាហារ​ជាដើម យើង​មិន​ទុក​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មាន​បញ្ហា​ដោយ​ដាច់​ស្បៀង​ហូប​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ