ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ាព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ប្រគេន​ជូន​វត្ត​ក្នុងស្រុក​ចំនួន០៨

2 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​៖ ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​អនុញ្ញាត​អោយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជិន ប៊ុ​ន​ធឿ​ន…

ខេត្ត​កំពង់ឆ្នាំង​៖ ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​អនុញ្ញាត​អោយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជិន ប៊ុ​ន​ធឿ​ន បាន​នាំ​យក​ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី មួយ​ចំនួន​ធំ​មាន​ជា​ស្បៀងអាហារ គ្រឿង​ឧបភោគ​-​បរិភោគ​ជា​ច្រើន​មុខ​យក​ទៅ​ប្រគេន​បណ្តា​វត្ត​ចំនួន២៤ ក្នុងស្រុក​ចំនួន០៨​នៃ​ខេត្តកំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី០៨ និង​ទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ។

លោក ជិន ប៊ុ​ន​ធឿ​ន បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា ដល់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ទាំងអស់​ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នូវ​ការ​រីក​រាលដាល​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ជា​សាកល​នា​ពេល​នេះ ​។ ព្រោះ​ក្នុង​ដំណាក់​កាល​នេះ ​ព្រះសង្ឃ​មិន​អាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិន​អាច​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​ដូច​ពេល​មុន​បាន​ដែរ ទើប​ឯកឧត្តម និង​លោក​ជំទាវ​បាន​គិតគូរ​អំពី​ទុក្ខ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​តាម​ទី​អារាម​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ការ​នាំ​យក​ទេយ្យ​វត្ថុ​មក​ប្រគេន​ជូន​នៅ​ពេល​នេះ អាច​ជួយ​សម្រាល​នូវ​ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​អង្គ​បាន​មួយ​រយៈ​ផង​ដែរ ។

ម្យ៉ាងវិញទៀត លោក​បាន​បន្ថែម​ថា ដើម្បី​ផ្តាច់​ឬ​ស​គល់​នៃ​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ចូល​ក្នុង​សហគមន៍ យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​រួម​អនុវត្ត «៣​ការពារ និង​៣​កុំ​» ដេ​ី​ម្បី​ការពារ​ខ្លួន​យេ​ី​ង គ្រួសារ​យេ​ី​ង សង្គម​ជាតិ​យេ​ី​ង និង​ប្រជាជន​យេ​ី​ង​។

ក្នុង​ឱកាស​នោះ​ដែរ លោក ជិន ប៊ុ​ន​ធឿ​ន និង​ក្រុមការងារ​បាន​ចែក​ជូន​លោកយាយ លោកតា​ដែល បាន​អញ្ជើញ​ចូលរួម​ក្នុងថ្ងៃនេះ​ដោយ​ម្នាក់​ៗ​ទទួល​ឃី​ដ​មួយ​កញ្ចប់ ក្នុង​នោះ​មាន​ដូច​ជា​៖
១-​ថ្នាំដុះធ្មេញ ០១​ប្រអប់ និង​ច្រាស់​ដុះធ្មេញ ០១​ដើម
២-​ជែ​លលា​ង ០១ កំប៉ុង
៣-​ខោអាវ ០១ សម្រាប់
៤-​ថ្នាំ​វីតាមីន​សេ ០១​ដប
៥-​សាប៊ូ ០១​ដុំ​តូច
និង​ព្រះសង្ឃ សាមណេ ចំនួន​៤៩០​អង្គ​ក៏​ទទួល​បាន ស្លា​ដក ០១ ក្នុង​មួយ​អង្គ​ផង​ដែរ ។

ហើយ​ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយ​ៗ​ទទួល​បាន​រួម​មាន​៖
១-​អង្ករ​ចំនួន ០១​តោន
២-​ត្រីខ ១​កេស មាន ១០០ កំប៉ុង
៣-​មី​ចំនួន ១៨​កេស​តូច
៤- ទឹក​ផ្លែ​ឈើ​គ្រប់មុខ​ចំនួន ១០​កេស
៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ មាន ៩៦​កំប៉ុង
៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ មាន ២៥០​កញ្ចប់
៧-​តែ​ចំនួន ០២​គីឡូក្រាម
៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)
៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)
១០-​ទឹកត្រី​ចំនួន ០៥​យួរ មាន​៣០​ដប
១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ មាន​៣០​ដប
១២-​ប៊ី​ចេ​ង​ចំនួន ០១​បេ​(​មាន​២៥​គីឡូក្រាម​)
១៣-​ម៉ាស់ ២០​ប្រអប់
១៤-​សាប៊ូ ៣០​ដុំ
១៥-​ថ្នាំពេទ្យ ១​កេស មាន ៨០​ប្រអប់
១៦-​ថវិកា ២​លាន​រៀល

ដោយ​ក្នុងស្រុក​នីមួយ​ៗ​មាន​វត្ត​ចំនួន​៖
១-​ស្រុ​កំពង់ត្រឡាច​មាន​វត្ត​ចំនួន ០៣
២-​ស្រុក​រលាប្អៀរ​មាន​វត្ត​ចំនួន ០៣
៣-​សាមគ្គី​មាន​ជ័យ​មាន​វត្ត​ចំនួន ០៣
៥-​ស្រុក​ជល់​គី​រី​មាន​វត្ត​ចំនួន ០៣
៦-​ស្រុក​បរិបូរណ៍​មាន​វត្ត​ចំនួន ០៣
៧-​ស្រុក​កំពង់លែង​មាន​វត្ត​ចំនួន ០៣
៨-​ស្រុក​ទឹកផុស​មាន​វត្ត​ចំនួន ០៣

អត្ថបទសរសេរ ដោយ