ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​កសិកម្ម​ស្នើ​ឱ្យ​កសិករ​និង​អ្នក​នាំ​ចេញ​ស្វាយ​រក្សា​ទីផ្សារ​ចិន​ឱ្យ​បាន​គង់វង្ស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទើបតែ​បាន​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​០៧ ខែ ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ក្រោយ​ពេល​ភាគី​បាន​ចរចា​ដើម្បី​បើក​ច្រក​ទីផ្សារ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។ ដើម្បី​ឱ្យ​ការ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​បាន​ច្រើន​នោះ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទើបតែ​បាន​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​០៧ ខែ ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ក្រោយ​ពេល​ភាគី​បាន​ចរចា​ដើម្បី​បើក​ច្រក​ទីផ្សារ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។ ដើម្បី​ឱ្យ​ការ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​បាន​ច្រើន​នោះ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ កម្ពុជា​បាន​ស្នើ​ឱ្យ​កសិករ​ដៃ​ស្វាយ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​នាំ​ចេញ​ស្វាយ​ស្រស់​ជួយ​រក្សា​លំនឹង​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​បាន​គង់វង្ស ។

លោក​ងិ​ន ឆាយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​មាន​ភូតគាម​អនាម័យ និង​ស្ដង់ដារ​ខ្ពស់ ។ ស្ដង់ដារ​ផ្លែស្វាយ គឺ​មាន​ទាំង​ពី​ទំហំ មាន​ទាំង​ពី​រូបរាង គឺ​ត្រូវ​មាន​ទំហំ​ធំ​សម​ស្រប មាន​ពណ៌​សំបុរ​ស្អាត និង​ដាំ​ដុះ​ទៅ​តាម​ស្ដង់ដារ​សុវត្ថិភាព ដោយ​ត្រូវ​ប្រើប្រាស់​បច្ចេកទេស​ដាំ​ដុះ​ស្រប​ទៅ​តាម​គោលការណ៍​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ ដោយ​សង្កត់ធ្ងន់​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល ដោយ​មិន​ប្រើ​លើស​កំណត់ ។

មួយវិញទៀត​ការ​ដាំ​ដុះ​ក៏​មិន​ត្រូវ​ឱ្យ​ជាប់​ជាមួយនឹង​សមាសភាព​ចង្រៃ​ណាមួយ​នោះ​ឡើយ​ទាំង​សមាសភាព​សត្វល្អិត​ចង្រៃ និង​ជំងឺ​ជាដើម ។​ លោក​ថា​៖« បើសិនជា​ភាគី​ចិន គេ​សង្កេត​ឃើញ​ស្វាយ​កម្ពុជា​ទៅ​ដល់​ប្រទេស​ចិន មាន​ជំងឺ​ឬ​ក៏​មាន​ពង​ដង្កូវ គេ​នឹង​បដិសេធ​ហើយ​លែងឱ្យ​កម្ពុជា​នាំ​ចូល​ប្រទេស​គេ »​។

លោក​បន្ត​ថា​ដោយសារ​តែ​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន​គឺ​មាន​ស្ដង់ដារ​អនាម័យ​ខ្ពស់​បែប​នេះ ហើយ​គេ​ក៏​បាន​យល់ព្រម​និង​ទទួលយក​ទាំង​គុណភាព សុវត្ថិភាព​ស្វាយ​របស់​កម្ពុជា ដូច្នេះ​ភាគី​ដាំ​ដុះ ម្ចាស់​ចំការ​ស្វាយ​ដែល​មាន​ចុះបញ្ជី​ទទួលស្គាល់​នាំ​ចេញ​ទៅ​ចិន សូម​អនុវត្តន៍​ឱ្យ​បានជា​ប្រចាំ​នូវ​បទដ្ឋាន​បច្ចេកទេស​ដែល​អគ្គនាយកដ្ឋាន​បាន​ណែនាំ បើសិនជា​មាន​បញ្ហា​អ្វី​សូម​ទាក់ទង​ទៅ​កាន់​អគ្គនាយកដ្ឋាន​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ ។ ចំណែក​អ្នក​វេច​ខ្ចប់​ជា​ពិសេស​អ្នក​ដែល​មាន​រោងចក្រ​សម្រាប់​ធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់​ពង​ដង្កូវ រុយ​សមាសភាព​ចង្រៃ​ក៏​ត្រូវ​អនុវត្តន៍​ទៅ​តាម​បច្ចេកទេស​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ បើ​ពុំនោះ​ទេ នឹង​ធ្វើ​ឱ្យ​គុណភាព ផ្លែស្វាយ​នោះ​នឹង​មិន​ត្រូវ​នឹង​ភូតគាម​អនាម័យ​តម្រូវ​របស់​ទីផ្សារ​ចិន ហើយនឹង​បាត់បង់​ទីផ្សារ​វិញ ។

បើ​តាម​ឯកឧត្តម​វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា​ផលិតផល​ផ្លែស្វាយ​គឺជា​ផលិតផល​សំខាន់​មួយ​សម្រាប់​នាំ​ចេញ ហើយ​បើសិនជា​អាច​ចេញ​បាន​កាន់តែ​ច្រើន វា​នឹង​នាំ​ចំណូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​កាន់តែ​ច្រើន​ផង​ដែរ ជាក់ស្ដែង​បើសិនជា​កម្ពុជា​នាំ​ចេញ​បាន​ខ្ទប់​លាន​តោន នោះ​ចំណូល​ពី​ស្វាយ​នេះ​ក៏​អាច​បាន​មក​វិញ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

ឯកឧត្តម​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ផ្លែ​ឈើ​ស្រស់​របស់​កម្ពុជា​ពីរ​មុខ​ហើយ រួម​មាន​ចេកអំបូង​លឿង​ស្រស់ និង​ផ្លែស្វាយ​ស្រស់​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​បន្តបន្ទាប់​ទៅ​ទៀត​កម្ពុជា​នឹង​ចរចា​បើក​ច្រក​នាំ​ចេញ មៀន​ប៉ៃលិន ឬ​ហៅ​ថា​តា​ង៉ែ​ន និង​ផ្លែ​ស្រកានាគ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បន្ត​ទៀត នៅ​ពេល​ចរចា​ទីផ្សារ​បាន​រួច​ហើយ ខណៈ​ផ្លែ​ឈើ​ទាំងនេះ សុទ្ធតែ​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ។
ឯកឧត្តម​បន្ថែម​ថា រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បា​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមា​ន ១៤២.៥៥៦​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០​មានការ​កើនឡើង​២៣៩,១៣​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ