ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀតមានឈ្មោះអាង សន ភេទស្រី អាយុ៧៣ឆ្នាំ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
យោងតាមលិខិតប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ឧសភា បានបញ្ជាក់ថា ឈ្មោះ អាង សន បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ កាលពីថ្ងៃទី២០ មេសា មកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅសម្រាកនៅផ្ទះ។ ដល់ថ្ងៃទី៧ ខែឧសភា បានមកសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តម្ដងទៀត ដោយអាការហត់ និងពិបាកដកដង្ហើម ហើយក្រុមគ្រូពេទ្យបានយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលឈ្មោះ អាង សន គឺមានផ្ទុកជំងឺកូវីដ១៩។
បច្ចប្បន្នមន្ត្រីជំនាញភិបាលសុខា និងអាជ្ញាធរកំពុងស្រាវជ្រាវរកប្រភព័ចម្លង និងអ្នកប៉ះពាល ដើម្បីយកទៅធ្វើចត្តាឡីសក័ និងស្រងយកសំណាក់តេស្តរកជំងឺកូវីដ១៩។ក្នុងលិខិតប្រកាសសរបស់រដ្ឋបាលខេត្តសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានពាក់ពន្ធ័ជាមួយឈ្មោះ អាង សន សូមរូសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីសក័ ដើម្បីយកសំណាក់ទៅពិនិត្យ។
ដោយឡែក អ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕ ដោយ៖ ប៊ុន លីនណា
ចែករំលែកព័តមាននេះ