ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឆ្លងទន្លេដោយ​ខ្លួនឯង ក្នុង​តំបន់​ក្រហម មាន​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ២៣​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ បាន​នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១០​លាន​រៀល ទៅ​ជូន​ស្ត្រី​ពោះធំ​ម្នាក់​ដែល​បាន​សម្រាលកូន​ដោយ​ខ្លួនឯង ក្នុង​តំបន់​ក្រហម ។

ករណី​ស្ត្រី​សម្រាលកូន​ដោយ​ខ្លួនឯង ក្នុង​តំបន់​ក្រហម នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​១៣ ផ្លូវលំ ក្រុម​ទី​៧ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុមការងារ ភូមិ​-​សង្កាត់ បញ្ជូន​មក​សម្រាក​ថែទាំ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្ទឹង​មាន​ជ័យ ។

ស្ត្រី​ខាងលើ ឈ្មោះ ញាណ ចាន់​ស៊ី​ណា អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ឆ្លងទន្លេ​ដោយ​ខ្លួនឯង បានកូន​ស្រី​ម្នាក់​(​កូន​ទី​២) នៅ​ក្នុង​បន្ទប់​ជួល ជាមួយ​ម្តាយបង្កើត ដោយ​ពុំ​មាន​អ្នក​ជិតខាង​នៅ​ក្បែរ​បន្ទប់​ជួល​ណា​ដឹង​ទេ ព្រោះ​ដោយសារ​គាត់​ទើបតែ​ឆ្លងទន្លេ​កូនស្រី​ទី​១(​កូន​ដំបូង​) ទើបបាន​១០​ខែ​មុន ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​ដឹក​បញ្ជូន​គាត់​ទៅ​មណ្ឌល​សុខភាព​ស្ទឹង​មាន​ជ័យ ដើម្បី​ជួយ​សង្គ្រោះ បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ