ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​ថ្មី​! តម្លៃ​មាស​អន្តរជាតិ​ហក់​ឡើង​ដល់ ៥ ៣០០​ដុល្លារ​/​តម្លឹង​ជា​លើក​ដំបូង

3 ខែ មុន

បរទេស ៖ ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​លើស​ពី ៤ ៤០០ ដុល្លារ​ក្នុង​១​អោន ឬ…

បរទេស ៖ ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​លើស​ពី ៤ ៤០០ ដុល្លារ​ក្នុង​១​អោន ឬ ៥ ៣០១​ដុល្លារ​ក្នុង​តម្លឹង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ផ្អែក​លើ​ការ​រំពឹង​ទុក​កាន់តែ​ខ្លាំង​ឡើង នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) ព្រមទាំង​តម្រូវការ​ដ៏​រឹង​មាំ​នៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ​ភ្លាម​ៗ បាន​ហក់​ឡើង ១,៤% ដល់ ៤ ៤០០​ដុល្លារ​ក្នុង​១​អោន ឬ ៥ ៣០១​ដុល្លារ​ក្នុង​១​តម្លឹង ដែល​ជា​តម្លៃ​កំណត់​ត្រា គិត​ត្រឹម​ម៉ោង ១២:០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​) ។

នៅ​ឆ្នាំ ២០២៥ តម្លៃ​មាស​បាន​កើនឡើង ៦៧% ហើយ​រហូត​មក​ដល់​ពេល​នេះ ដោយ​បំបែក​កំណត់​ត្រា​ជា​ច្រើន​លើក​ច្រើន​សារ និង​បាន​ទម្លាក់​រនាំង​តម្លៃ ៣ ០០០ ដុល្លារ និង ៤ ០០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ផង​ដែរ​។ មិនតែប៉ុណ្ណោះ តម្លៃ​មាស​បាន​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់​បំផុត ចាប់តាំងពី​ឆ្នាំ ២៩៧៩​។

ជា​ប្រពៃណី​ទៅ​ហើយ មាស​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​មាន​សុវត្ថិភាព​បំផុត​។ តម្លៃ​មាស​កើនឡើង​នៅ​ពេល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង គួប​ផ្សំ​នឹង​ការ​ទិញ​ចូល​របស់​ធនាគារកណ្តាល​នៅ​លើ​ពិភពលោក និង​ការ​រំពឹង​ទុក​នៃ​អត្រា​ការ​ប្រាក់​ទាប​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។ កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្វើ​ឱ្យ​មាស​មាន​តម្លៃ​ថោក​ជាង សម្រាប់​អ្នកទិញ​នៅ​បរទេស​។

ជាមួយ​គ្នា​នោះ ទីផ្សារ​សកល​កំពុង​តាមដាន និង​កំណត់​តម្លៃ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ២ លើក​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​នៅ​ឆ្នាំ​ក្រោយ ទោះបីជា​ធនាគារកណ្តាល​សហព័ន្ធ​បាន​ព្រមាន​យ៉ាងណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ