ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​​ជាង​១​ពាន់​នាក់​បន្ត​ធ្វើ​​កូដ​កម្ម​រឿង​ថៅកែ​ផ្អាក​ការងារ​ដោយ​គ្មាន​មូលហេតុ​នៅ​ស្រុក​ស្វាយ​ទាប

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ កម្មករ​កម្ម​ការ​នី​រោងចក្រ​ផលិត​ស្បែកជើង​កីឡា​ជាង​១​ពាន់​នាក់​លើកគ្នា​តវ៉ា និង​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការមូលហេតុ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​ផ្អាក​ការងារ​កម្មករ​កម្ម​ការ​នី​ដោយ​គ្មាន​មូលហេតុ​និង​មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​និ​យោ​ជិ​ក តាម​កាលកំណត់​និង​មិន​គោរព​តាម​កិច្ចព្រមព្រៀង​របស់​ក្រុមការងារ​ដោះស្រាយ​វិវាទ​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជ​ឋិ​វៈ​ខេត្តស្វាយរៀង​។​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​កីឡា​ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​អី​ឃុំ​ព្រៃ​តា​អី​ស្រុក​ស្វាយ​ទាប​។​…

ខេត្តស្វាយរៀង​ ៖​ កម្មករ​កម្ម​ការ​នី​រោងចក្រ​ផលិត​ស្បែកជើង​កីឡា​ជាង​១​ពាន់​នាក់​លើកគ្នា​តវ៉ា និង​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការមូលហេតុ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​ផ្អាក​ការងារ​កម្មករ​កម្ម​ការ​នី​ដោយ​គ្មាន​មូលហេតុ​និង​មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​និ​យោ​ជិ​ក តាម​កាលកំណត់​និង​មិន​គោរព​តាម​កិច្ចព្រមព្រៀង​របស់​ក្រុមការងារ​ដោះស្រាយ​វិវាទ​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជ​ឋិ​វៈ​ខេត្តស្វាយរៀង​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​កីឡា​ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​អី​ឃុំ​ព្រៃ​តា​អី​ស្រុក​ស្វាយ​ទាប​។​

បើ​តាម​តំណាង​កម្មករ​កម្ម​ការ​នី​បាន​ប្រាប់​កោះសន្តិភាព​ឱ្យដឹង​ថា ការ​បន្ត​ធ្វើ​កូដកម្ម​នេះ​គឺ មូលហេតុ​ថៅកែរ​រោងចក្រ​មិន​គោរព​តាម​ការ​សន្យា​នា​ថ្ងៃ​ទី​២០ ​ធ្នូ​ ឆ្នាំ​២០២៥ ​យល់ព្រម​បើកប្រាក់​ឲ្យ​កម្មករនិយោជិត​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ធ្នូ​ ឆ្នាំ​២០២៥​នេះ​តែ​មិន​គោរព​ពាក្យ​សំដី​ខ្លួន​។

​សូម​រំលឹក​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​ធ្នូ​ ឆ្នាំ​២០២៥​ កម្មករនិយោជិត​បាន​លើកគ្នា​កូដកម្ម​តវា​ឲ្យ​ថៅកែ រោងចក្រ​គោរព​គោល​ការ​ច្បាប់​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បើកប្រាក់​ឈ្នួល​តាម​កាលកំណត់​។​ប្រភព​បន្ត​ថា ថៅកែ​រោងចក្រ​ជនជាតិ​ចិន​បាន​ផ្អាក​ការងារ​កម្មករ​និ​យោ​ជិ​កដោយ​គ្មាន​មូលហេតុ មិន​បាន​ប្រាប់​មុន ហើយ​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​កម្ម​ការ​នី​តាម​កាលកំណត់​។​

ទាក់ទិន​ករណី​នេះ​ដែរ​លោក​អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​បាន​មាន​ប្រសា​សនា​រសៀល​នេះ​ថា ការ​ដែល​កម្មករ​កម្ម​ការ​នី​ធ្វើ​កូដកម្ម​នេះ​ផ្តើម​ឡើង​ដោយ​ថៅកែ​រោងចក្រ​ផ្អាក​ការងារ​កម្មករ​កម្ម​ការ​នី គឺ​ក្រុមហ៊ុន កាត់​បន្ថយ​បុគ្គលិក កម្មករ​និយោជក់ ដោយ​ក្រុមហ៊ុន​មាន​បញ្ហា​រអាក់រអួល​ពី​អ្នកបញ្ជា​ទិញ​ ។​ ដូច្នេះ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត និង​កាត់​បន្ថយ​កម្មករ​និយោជក់ យើ​យ​ថៅកែ​រោងចក្រ​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់ក​ម្មរ​កម្ម​ការិ​នី​និយោជក់​បានដឹង​ទេ ​ស្រាប់តែ​បញ្ឈប់​ការងារ​តែ​ម្តង​។​ទី​២-ការ​បើកប្រាក់​ឈ្នួល​មិន​ទាន់​តាម​កាលកំណត់​។

ចំពោះ​កម្មករ​និយោជក់​ដែល​មានឈ្មោះ​ផ្អាក​ការងារ ទាមទា​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​តាម​គោល​ការ​ច្បាប់​ការងារ ត្រូវ​បើកប្រាក់​ផលប្រយោជន៍ ជូន​កម្មករ​និយោជក់​ដែល​បាន​បញ្ឈប់ ។​

លោក​អ៊ូ ​សា​ខឿន បាន​បញ្ជាក់​ថា រហូត​មក​ដល់​ម៉ោង​២​និង​១០​នាទី​រសៀល​នេះ​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​និង​ប​ណ្តះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាន​សម្របសម្រួល​រហូត​បាន​ដោះស្រាយ​បញ្ចប់​ដល់​កិច្ចព្រមព្រៀង​តាម​សំណើរ​របស់​កម្មករ​កម្ម​ការ​នី​ទាមទារ​ ហើយ​កម្មករ​កម្ម​ការ​នី​បាន​រំសាយ​រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​និង​ចូល​មក​ធ្វើការ​វិញ​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​ទី​២២ ​ធ្នូ​ ឆ្នាំ​២០២៥​។

​ប្រភព​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​ទី​២២​ធ្នូ​នេះ​ថៅកែ​ចិន​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករនិយោជិត ជា​ពិសេស​កម្មករនិយោជិត​ដែល​ត្រូវ​បាន​ថៅកែរ​បញ្ឈប់​ការងារ កម្មករនិយោជិត​បាន​សំណូមពរ​សូម​ក្រុមការងារ​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​មន្ទីរ​ការងារ​មេត្តា​ដោយ​ស្រាយ​ជូន​កម្មករ​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ