ដោយឡែកក្រឡេកទៅមើលក្រុមមេឃខៀវ Manchester City វិញ បានត្រឹមខកចិត្តប៉ុណ្ណោះ បន្ទាប់ពីត្រូវក្រុមភ្ញៀវតោខៀវ Chelsea វាយបកយកឈ្នះនៅម៉ោងបន្ថែមដោយលទ្ធផល ២-១។
លទ្ធផលនេះ បានបង្អាក់ដំណើរជាម្ចាស់ជើងឯកក្របខណ្ឌលីគកំពូលអង់គ្លេស Premier League របស់ក្រុមលោក Pep Guardiola កាលពីយប់ម្សិលមិញ។ ខណៈដែលក្រុមទាំង ២ ក៏នឹងត្រូវជួបគ្នាម្តងទៀត ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ឆាប់ៗខាងមុខ។
សូមជម្រាបថា គិតមកដល់ថ្ងៃទី៩ ខែឧសភា នេះ នៅក្នុងលីគកំពូលទាំង ៥ របស់ទ្វីបអឺរ៉ុប ទើបតែរកឃើញ ២ ក្រុមប៉ុណ្ណោះ ដែលកា្លយជាជើងឯកពោលគឺ Inter Milan និង Bayern Munich៕
ចែករំលែកព័តមាននេះ