ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ដោយកូវីដ-១៩ ចំនួន ៦នាក់បន្ថែមទៀត នាំឱ្យករណីទទួលមរណភាពឡើងដល់ ១២០ នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ៩ ខែឧសភា អំពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយវីរុសឆ្លងដ៏កាចសាហា.វមួយនេះ ដែលនាំឱ្យកម្ពុជាមានតួលេខអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ កើនឡើងដល់ ១២០ នាក់។


រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ៩ ខែឧសភា អំពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយវីរុសឆ្លងដ៏កាចសាហាវមួយនេះ ដែលនាំឱ្យកម្ពុជាមានតួលេខអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ កើនឡើងដល់ ១២០ នាក់ ខណៈវិជ្ជមានកូវីដ-១៩ សរុបក៏កើនឡើងដល់ ១៩២៣៧ នាក់ ។

ជាមួយគ្នានោះផងដែរ ក្រសួងសុខាភិបាលបានប្រកាស អំពីការរកឃើញករណីឆ្លងថ្មីចំនួន ៥២០នាក់ គិតត្រឹមថ្ងៃទី ៩ ខែឧសភា ក្នុងនោះ ៥ករណី ជាករណីនាំចូលកម្ពុជា និងករណីជាសះស្បើយចំនួន ៣០១ នាក់ ។ ដូច្នេះករណីកូវីដ-១៩ នៅកម្ពុជាមានអ្នកឆ្លងសរុបកើនឡើងដល់ ១៩២៣៧នាក់, អ្នកជាសះស្បើយសរុប ៧៦៤១នាក់ និងអ្នកទទួលមរណភាពដោយកូវីដ-១៩ ឡើងដល់ ១២០នាក់ ។ កម្ពុជាមានករណីអ្នកជំងឺកូវីដ-១៩ ទទួលមរណភាពដំបូងគេបង្អស់កាលនាថ្ងៃទី ១១ ខែមីនា លើបុរសជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ