ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាំ​ថា «​បាត់​ខ្ញុំ​មិនបាច់​រក​ទេ ត្រឹម​ជួយ​មើល​ប្រពន្ធ​កូន​បាន​ហើយ​» លុះ​ប្រទះ​ឃើញ​សល់​គ្រោងឆ្អឹង​ចង​ជាប់​​ដើមឈើ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកស​.​ព​បុរស​ម្នាក់​បញ្ចប់ជីវិត​ខ្លួន ដោយ​យក​អាវ​ចង​ភ្ជាប់​នឹង​.​ក​ខ្លួនឯង រួច​ជាប់​ជាមួយនឹង​ដើមឈើ រហូត​នៅ​សល់​តែ​គ្រោងឆ្អឹង ទើបត្រូវ​គេ​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកស​.​ព​បុរស​ម្នាក់​បញ្ចប់ជីវិត​ខ្លួន ដោយ​យក​អាវ​ចង​ភ្ជាប់​នឹង​.​ក​ខ្លួនឯង រួច​ជាប់​ជាមួយនឹង​ដើមឈើ រហូត​នៅ​សល់​តែ​គ្រោងឆ្អឹង ទើបត្រូវ​គេ​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ព្រៃ​ឬ​ស្សី ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​ជន​រង​គ្រោះ​ខាងលើ​នេះ ត្រូវ​គេ​ស្គាល់​ថា មានឈ្មោះ ហួ​ន ផានិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កសិករ និង​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បើ​តាម​ការ​បំភ្លឺ​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ហួ​ន ពិសិដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​បាត់ ដោយ​មិនដឹង​ថា ទៅ​ទីណា​នោះ​ទេ​។ បន្ទាប់​មក ក្រុម​គ្រួសារ​ក៏​បាន​ដើរ​រក​៣​យប់​៣​ថ្ងៃ​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ ។

បងប្រុស​ជន​រង​គ្រោះ​បន្ត​ថា កន្លង​មក​មុន​ពេល​បាត់​ខ្លួន ជន​រង​គ្រោះ​ធ្លាប់​និយាយ​ប្រាប់​ក្រុម​គ្រួសារ និង​បងប្អូន​ថា «​ពេល​បាត់​ខ្ញុំ​ទៅ មិនបាច់​ដើរ​រក​ខ្ញុំ​ទេ សូម​ត្រឹមតែ​ជួយ​មើល​ប្រពន្ធ និង​កូន​ខ្ញុំ​បាន​ហើយ​»​។ ប៉ុន្តែ​សំដី​ទាំង​អស់នោះ ក្រុម​គ្រួសារ​មិន​ចាប់អារម្មណ៍​នោះ​ទេ ដោយ​គិត​ថា «​គាត់ (​ជន​រង​គ្រោះ​) ធ្លាប់​និយាយ​លេង​ច្រើន​ដង​ហើយ​» ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ពេល​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដើរ​រក​ឃ្មុំ បាន​ប្រទះ​ឃើញ​សាកស​.​ព​ដែល​មាន​តែ​ស្បែក និង​គ្រោងឆ្អឹង​ដោយ​យក​អាវ​ចង​ភ្ជាប់​នឹង​.​ក​ខ្លួនឯង រួច​ចង​ជាប់​ជាមួយនឹង​ដើមឈើ​នៅ​ក្នុង​ព្រៃ​តែ​ម្តង ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​មូល​ដ្នា​ន​បាន​បង្កើត​គណៈកម្មការ ដែល​មាន​កម្លាំង​ជំនាញ ស្រុក និង​គ្រូពេទ្យ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។ លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ក៏​ឃើញ​សាកស​.​ព​ជន​រង​គ្រោះ​មាន​សភាព រលួយ​សល់​តែ​ឆ្អឹង និង​ស្បែក ដោយ​ចង​នឹង​អាវ​ក្រណាត់​ដៃ​វែង ក្រឡា​ខៀវ​លា​យស ជាប់​នឹង​ដើម​ត្រ​យឹ​ង​កម្ពស់​ជាង​២​មែ​ត្រ​ពី​ដី ។

ក្រោយមក​សមត្ថកិច្ច និង​គ្រូពេទ្យ​ជំនាញ បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​បញ្ចប់ជីវិត​ខ្លួនឯង ហើយ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ ក្រោយ​ពេល​ពិនិត្យ​រួច ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ