ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ផ្នែក​ខាងត្បូង និង​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ចូល​ភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១​នេះ ថា…

ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១​នេះ ថា សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ផ្នែក​ខាងត្បូង និង​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ចូល​ភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា ទីតាំង​ខាងលើ​នេះ​ត្រូវ​បិទ​ខ្ទប់​រយៈពេល​២​ស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​០៦ ខែឧសភា ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទៅ​ក្នុង​សហគមន៍ និង​តំបន់​ផ្សេង​ទៀត ។

បន្ទាប់​ពី​បិទ​ខ្ទប់​ហើយ​នោះ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​កំណត់​ឲ្យ​បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល រួម​មាន ការ​ពាក់​ម៉ាស និង​ការ​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់​កម្ដៅ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ