ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! នគរបាល​ខណ្ឌមានជ័យ​ឃាត់ឡាន​ទូ​រី​ស​មួយ​គ្រឿង​ប៉ង​ដឹក​អ្នកដំណើរ​ចេញពី​តំបន់​ក្រហម​ទៅ​តាម​ខេត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទូ​រី​ស​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ ធ្វើការ​ចាប់​ឃាត់​ភ្លាម​ៗ បន្ទាប់​ពី​ម្ចាស់​រថយន្ត​បាន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​ប៉ង​ចេញពី​តំបន់​ក្រហម ធ្វើ​ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត ។ ការ​ឃាត់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​០៨ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទូ​រី​ស​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ ធ្វើការ​ចាប់​ឃាត់​ភ្លាម​ៗ បន្ទាប់​ពី​ម្ចាស់​រថយន្ត​បាន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​ប៉ង​ចេញពី​តំបន់​ក្រហម ធ្វើ​ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត ។

ការ​ឃាត់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​០៨ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្បែរ​ស្តុ​ប​លូ​៥ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​មាន​ពណ៌​ខៀវ លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 2A-9724 បើកបរ​ដោយ​ប្តី​ប្រពន្ធ​២​នាក់ ។

តាម​ប្រភព​អោយ​ដឹង​ថា នៅ​វេលា​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ដែល​ជា​តំបន់​ក្រហម​មានការ​រីក​រាលដាល​ខ្លាំង​នូវ​ជម្ងឺ​កូ​វី​ដ​១៩ ។ លុះ​ល្បាត​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​ទូ​រី​ស​ខាងលើ​បាន​ឈប់​ដឹក​អ្នកដំណើរ​មួយ​ចំនួន​ប៉ង​ចេញពី​តំបន់​ក្រហម​ឆ្ពោះទៅ​ខេត្ត ជា​ហេតុ​ធ្វើ​អោយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់​តែ​ម្តង​។

ភ្លាម​ៗ​នោះ​ពលរដ្ឋ​ដែល​កំពុង​អង្គុយ​ក្នុង​រថយន្ត​ប៉ង​ចេញ​ទៅ​ខេត្ត​នោះ​បាន​ចុះ​ពី​រថយន្ត​ដើរ​ដោយ​ថ្មើ​ជើង​ត្រឡប់​ទៅ​លំនៅ​ឋាន​អស់ នៅឡើយ តែ​រថយន្ត រួម​ជាមួយ​បុរស​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​៣ ដើម្បី​សាកសួរ​នាំ ។

ជុំ​ការ​ឃាត់​ខាងលើ​នេះ​គេ​ពុំ​ទាន់​ដឹង​ថា សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ​យ៉ាងណា​ឡើយ ពោល គឺ​មិ​ទាន់​ដឹង​ថា មានការ​អប់រំ​រួច​សម្រេច​ដោះ​លែង ឬ​មានការ​បន្ត​នីតិវិធី​ច្បាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ