ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឧក្រិដ្ឋជន​២​នាក់ដឹកជញ្ជូនថ្នាំ​​ជិត​៣​គីឡូ តែ​ស្តាយ​មេ​ក្លោ​ង​​គេច​រួច​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យយ​ដឹង​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​កំពុង​ជួប​វិ​បត្ត​នូវ​ជំងឺ​កូ​វី​ដ​.១៩កំពុងរាតត្បាត ក៏​មាន​ឧ​ក្រិដ្ឋ​ជន​២នាក់លួច​ដឹក​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​៣​គីឡូក្រាម បម្រុង​ចរាចរ​លើ​ទីផ្សារ​ងងឹត តែ​គេច​មិន​ផុត​ពី​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបងបង្ក្រាបបាន​ ​កាលពី​ថ្ងៃ​ទី​៥…

ខេត្តបាត់ដំបង ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យយ​ដឹង​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​កំពុង​ជួប​វិ​បត្ត​នូវ​ជំងឺ​កូ​វី​ដ​.១៩កំពុងរាតត្បាត ក៏​មាន​ឧ​ក្រិដ្ឋ​ជន​២នាក់លួច​ដឹក​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​៣​គីឡូក្រាម បម្រុង​ចរាចរ​លើ​ទីផ្សារ​ងងឹត តែ​គេច​មិន​ផុត​ពី​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបងបង្ក្រាបបាន​ ​កាលពី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ២០២១ នៅ​ចំណុច​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​គ្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡេ​ង សម្បត្តិ ហៅវែង ហៅអា​ខ្លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នឹង​ម្នាក់​ឈ្មោះ កូយ រ​ដ្ឋា ហៅ ពយ ភេទ ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​ដូច​គ្នា ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿង​ញៀន​នោះ គឺ​មានការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ ក្រោម​ការ​ចូលរួម​ពី​កម្លាំង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នឹង​មាន​សម្របសម្រួល​ពីឯកឧត្តម គី ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​ដែរ ។ លោក ឡឹ​ក វណ្ណៈ បន្ត​ថា លទ្ធផល​កម្លាំង​សហការ​យើង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់ នឹង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​៣​គីឡូក្រាម ។

ក្នុង​នោះ​មាន​.​សារធាតុ​ញៀន​ប្រភេទ​.​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ២៩៨៩.៣៤ ក្រាម
.​សារធាតុ​ញៀន​ប្រភេទ​.​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) ចំនួន​១០០៦ គ្រាប់​ស្មើ​ទម្ងន់​៨៧.៣២​ក្រាម ។
.​សារធាតុ​ញៀន​ប្រភេទ​.​អិ​ុ​ច​ស្តា​សុ​ី (MDMA) ចំនួន​១៤៩ គ្រាប់ ទម្ងន់​៥១.៦២ ក្រាម ។
.​សា​ធាតុ​ញៀន​ប្រភេទ​.​កេ​តា​មីន​(KETTAMIN)​ចំនួន​២០ គ្រាប់ ស្មើ​ទម្ងន់ ៣.៩២​ក្រាម ។
.​រថយន្ត​១​គ្រឿង ម៉ាក​បា​ឡែ​ន
.​ម៉ូតូ​សង់​១​គ្រឿង ផលិត​ឆ្នាំ​២០១៧ ។

ជនសង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ឲ្យ​សមត្ត​កិច្ច​នគរបាល​ខេត្តបាត់ដំបង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​សមត្ត​កិច្ច​នៅ​បន្ត​សហការ​ជាមួយ តាម​ចាប់​មុខសញ្ញា​ជា​មេ​ក្លោ​ង និង​គូរ​កន ដែល​កំពុង​គេចខ្លួន​ថែម​ទៀត ៕ ដោយ៖​ ឆោម ពិសម័យ​ & ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ