ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤​ខែ​ដើមឆ្នាំ កម្ពុជា​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជាង​២៤០​ភាគរយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ និង​រាលដាល​ក្នុង​សហគមន៍​ចាប់តាំងពី​អំលុង​ខែកុម្ភៈ ២០២១​នេះ​ក្ដី តែ​កម្ពុជា​នៅ​តែ​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដដែល និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជាក់ស្ដែង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បា​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមា​ន ១៤២.៥៥៦​តោន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ និង​រាលដាល​ក្នុង​សហគមន៍​ចាប់តាំងពី​អំលុង​ខែកុម្ភៈ ២០២១​នេះ​ក្ដី តែ​កម្ពុជា​នៅ​តែ​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដដែល និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជាក់ស្ដែង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បា​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមា​ន ១៤២.៥៥៦​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០​មានការ​កើនឡើង​២៣៩,១៣​ភាគរយ ។

នេះ​បើ​តាម​ឯកឧត្តម​វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ២០២១​នេះ ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ ផ្ទៃដី​ផលិតកម្ម​ដំណាំ​ស្វាយ​នៅ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ដែល​បង្ហាញ​ពី​សក្ដានុពល​មួយ​តម្រូវ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ ដំណាំ​នេះ រួម​ទាំង​ជំរុញ​ការ​កែ​ច្នៃ​ក្នុងស្រុក​និង​រក​ទីផ្សារ​ដើម្បី​នាំ​ចេញ​ផង​ដែរ ។​តាម​ស្ថិតិ​នៅ​ក្នុង​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រាយ​មាន​ចំនួន​១៣១.៨៩០​ហិច​តា ដែល​អាច​ប្រមូល​ផល​មាន​ចំនួន​៩១.១០៤​ហិច​តា និង​ទិន្នផល​ជា​មធ្យម​ទទួល​បាន​១៥,១៧​តោន​ក្នុង​មួយ​ហិច​តា​ក្នុង​មួយ​រដូវ ដែល​កម្ពុជា​អាច​មាន​បរិមាណ​ស្វាយ​ស្រស់​ប្រមាណ​១.៣៨២.៤១៤​ក្នុង​ម​យ​រដូវ​ជា​មធ្យម ។

ឯកឧត្តម​បន្ត​ថា ដោយឡែក​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ របស់​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ​ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​មាន​បរិមាណ​សរុប​៣.៨២៦.៤៣២,៨៨​តោន ទៅ​កាន់​ទិស​ដៅ​៥៤​ប្រទេស កើនឡើង​ប្រមាណ​៨៧,៣៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ ។ ចំណែក​ការ​នាំ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​នេះ​ដែរ មាន​ចំនួន​១៤២.៥៥៧​តោន កើនឡើង​២៣៩,១៣​ភាគរយ​ដំណាំ​ស្វាយ​បាន​ចំនួន​៨.៤១៤,៨៨​តោន​កើនឡើង​១៣២,៨៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ឯកឧត្តម​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ឧសភា ២០២១​នេះ កម្ពុជា​ទទួល​បាន​ទីផ្សារ​មួយទៀត​គឺ​ទីផ្សារ​ប្រទេស​ចិន ដែល​ទើប​អនុញ្ញាត​ឱ្យ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​ចេក​ស្រស់ ។ ហើយ​បន្ទាប់​ពី​នេះ​កម្ពុជា​ក៏​នឹង​កំពុង​ចរចា​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ឬ​ហៅ​ថា​តា​ង៉ែ​ន ផ្លែ​ស្រកានាគ និង​ទឹកមាត់​ត្រចៀកកាំ​ទៅ​កាន់​ប្រទេស​មួយ​នេះ​ផង​ដែរ ដែល​នឹង​អាច​ជំរុញ​ឱ្យ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​កាន់តែ​ធំ​ឡើង ។

កំណើន​នៃ​បរិមាណ​នាំ​ចេញ នៅ​ក្នុង​ពេល​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ទាំង​បរិមាណ​និង​កុណ​ភាព​នៃ​ផលិតកម្ម​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​វិធានការ​អនាម័យ​និង​ភូតគាម​អនាម័យ គឺ​បាន​និង​កំពុង​ដើរតួ​នាទី​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​ជា​ស្ពាន​ចម្លង​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ