ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤២​នាក់​ភ័យ​មិន​ស្ទើរ ក្រោយ​គ្រូពេទ្យ​ប្រាប់​រឿង​ស្ត្រី​ម្នាក់​ស្លា​.​ប់​ក្នុង​មន្ទីរពេទ្យ​ខេត្ត

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ស្ត្រី​ម្នាក់​អាយុ​២៩​ឆ្នាំ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក្រោយ​ពី​ចូល​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផា​សុខភាព​១ ហើយ​មាន​អាកា​រៈ​ហត់ ពិបាក​ដកដង្ហើម អស់កម្លាំង​ខ្លាំង​រហូត​សន្លប់​បាត់បង់​ស្មារតី ក៏​ត្រូវ​គ្រូពេទ្យ​ប្រចាំ​ទីនោះ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​ៗ…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ស្ត្រី​ម្នាក់​អាយុ​២៩​ឆ្នាំ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក្រោយ​ពី​ចូល​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផា​សុខភាព​១ ហើយ​មាន​អាកា​រៈ​ហត់ ពិបាក​ដកដង្ហើម អស់កម្លាំង​ខ្លាំង​រហូត​សន្លប់​បាត់បង់​ស្មារតី ក៏​ត្រូវ​គ្រូពេទ្យ​ប្រចាំ​ទីនោះ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​ៗ បាន​២​យប់​ក៏​បាន​ស្លា​.​ប់​តែ​ម្តង ចំណែក​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ធ្វើតេស្ត​បឋម​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ ។

ក្រោយមក​គណៈកម្មការ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ខេត្ត បាន​រុំ​ស​.​ពស្ត្រី​រង​គ្រោះ​យកស​.​ព​ទៅ​បូជា រីឯ​បុរស​ជា​ប្តី ត្រូវ​បាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ក្នុង​មន្ទីរពេទ្យ រួច​បាន​យក​សំណាក​ពិនិត្យ​ធ្វើតេស្ត​បឋម​ផង​ដែរ តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ស្ត្រី​ឈ្មោះ ពៅ នី ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នេះ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

បើ​តាម​ប្រភព​ពី​ឈ្មោះ ម៉ៅ ម៉ុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​ដឹក​ដី ហើយ​ក៏​ត្រូវជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា គាត់​២​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្នួល ឃុំ​ស្វាយ​សល់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ២​នាក់​ប្តី​ប្រពន្ធ​គាត់​បាន​មក​ធ្វើការ​សង់​ផ្លូវថ្នល់​ក្រាល​កៅស៊ូ​មួយ​ខ្សែ ស្ថិត​នៅ​ឃុំ​ញរ ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង រយៈពេល​៦​ខែ​មក​ហើយ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ ប្រពន្ធ​របស់​គាត់​ឈ្មោះ ពៅ នី ក៏​មាន​អាកា​រៈ​ឈឺ​សរសៃ​.​ក​បុក​មក​ក្បាល ធ្វើ​ឱ្យ​ឈឺក្បាល លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែឧសភា រូប​គាត់ (​ប្តី​) ក៏​បាន​នាំ​ប្រពន្ធ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផា​សុខភាព​១ ស្ថិត​នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង គឺ​ពិនិត្យ​ចង្វាក់បេះដូង ថត​អេកូ វាស់​កំហាប់​ឈាម លទ្ធផល​គ្រូពេទ្យ​ប្រាប់​ថា ចង្វាក់បេះដូង​ដើរ​ញាប់ ហើយ​គ្រុនពោះវៀន​តិចតួច ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​ការ​រង់ចាំ​លទ្ធផល​នេះ រហូត​ដល់​រសៀល ស្រាប់តែ​ប្រពន្ធ​របស់​គាត់​អស់កម្លាំង​ខ្លាំង សន្លប់​បាត់ បង់​ស្មារតី រូប​គាត់​ជា​ប្តី​ក៏​បាន​ហៅ​គ្រូពេទ្យ​ឲ្យ​មក​ជួយ ។ ពេល​នោះ​ក្រុម​គ្រូពេទ្យ​ឃើញ​ប្រពន្ធ​គាត់​សន្លប់ ក៏​ដឹក​តាម​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​សង្គ្រោះ ហើយ​ក្រុម​គ្រូពេទ្យ​បាន​បន្តោង​សេរ៉ូម និង​ឲ្យ​ថ្នាំលេប ក៏​ប៉ុន្តែ​គ្មាន​ធូរស្រាល​ទេ​។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា ពេល​ប្រពន្ធ​របស់​គាត់​សន្លប់​នោះ ក៏​រវើរវាយ​ដេក​ថ្ងូរ ឈឺចាប់​ក្បាល​ខ្លាំង ពេល​សួរ​មិន​អាច​ឆ្លើយ​តប​បាន​ទេ រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៦ ខែឧសភា​២០២១ ប្រពន្ធ​របស់​គាត់​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។ ហើយ​គ្រូពេទ្យ​ប្រាប់​ថា ប្រពន្ធ​គាត់​(​ពៅ នី​) វិជ្ជមាន​កូ​វី​ដ​-១៩ ហើយ​បាន​រុំ​កៅស៊ូ រួច​ដឹក​យក​ទៅ​បូជា ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ប្តី​បាន​ទៅ​ជិត​ស​.​ព​ប្រពន្ធ​ទៀត​ទេ​។ ក្រោយមក​គ្រូពេទ្យ ក៏​បាន​យក​គាត់​ជា​ប្តី​ឲ្យ​នៅ​ក្នុង​បន្ទប់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នោះ និង​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​រហ័ស លទ្ធផល​គឺ​អវិជ្ជមាន​កូ​វី​ដ​១៩​។

ចំណែក​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ករណី​ស្ត្រី​ឈ្មោះ ពៅ នី ស្លា​.​ប់​នោះ គឺ​ធ្វើតេស្ត​បឋម​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ដោយ​ជន​រង​គ្រោះ​បាន​មក​ពិនិត្យ ពិគ្រោះ​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផា​សុខភាព​១ ដែល​បាន​ចូល​មក​ពិ​ត្យ​សុខភាព ចាប់ពី​ថ្ងៃ​ទី​៤ ទី​៥ ទី​៦ ខែឧសភា ឆ្នាំ​២០២១ មាន​អ្នក​ពាក់​ព័​ន្ទ​ផ្ទាល់ និង​ប្រយោល រួម​ទាំង​គ្រូពេទ្យ​នេះ​ផង សរុប​៤២​នាក់ ដើម្បី​យក​សំណាក និង​ត្រៀម​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​គាត់​មាន​ជំងឺ ហើយ​ប្តី​គាត់​ក៏​បាន​នាំ​មក​មន្ទីរ​សម្រាក​ព្យាបាល​ផា​សុខភាព​១ ពិនិត្យ ពិគ្រោះ​អាកា​រៈ​ជំងឺ គឺ​ស្ត្រី​រង​គ្រោះ​មាន​បញ្ហា​បេះដូង ចង្វាក់បេះដូង​ដើរ​ញាប់ អស់កម្លាំង ។ ដោយសារ​តែ​មាន​ជំងឺ​ធ្ងន់ ប្តី​បាន​បញ្ជូន​ប្រពន្ធ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​ក៏​បាន​ស្លា​.​ប់​តែ​ម្តង ។

ក្រោយមក​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ពិនិត្យ​ធ្វើតេស្ត​បឋម ជា​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​មន្ទីរពេទ្យ​ក៏​បាន​យក​សព​ជន​រង​គ្រោះ​រុំ​ឱ្យ​ជិត រួច​យក​ទៅ​បូជា​តែ​ម្តង ចំណែក​បុរស​ជា​ប្តី​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​បឋម​២​លើក គឹ​អវិជ្ជ មាន ទើប​សម្រេច​យក​សំណាក​ជន​រង​គ្រោះ​ធ្វើតេស្ត​ម្តងទៀត លទ្ធផល​អវិជ្ជមាន​ដដែល ដូច្នេះ​ក្រុម​គ្រូពេទ្យ​ក៏​សម្រេច​យក​សំណាក​ជន​រង​គ្រោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ជាតិ​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ ។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ លទ្ធផល​គឺ​អវិជ្ជមាន ដូច្នេះ​ក្រុមការងារ​បាន​ឲ្យ​បុរស​ជា​ប្តី​ចេញពី​ច​ត្តា​ឡី​ស័ក​នៅ​វេលា​ម៉ោង​២​រសៀល​នេះ ហើយ​ប្រគល់​ធាតុ​ប្រពន្ធ​ឲ្យ​ប្តី​យក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​ក្រុម​គ្រូពេទ្យ និង​អ្នក​សង្ស័យ​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ទាំង​៤២​នាក់ ក៏​មិន​បាន​យក​សំណាក និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ​។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច ឬ​ព្រួយបារម្ភ​អី ស្ត្រី​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ មិនមែន​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩​នោះ​ទេ​។ នេះ​ជា​ដំណឹង​ល្អ ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំង​៤២​នាក់​ដែល​កំពុង​តែ​ព្រួយបារម្ភ ប​បាន​ត្រេក អរ​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ