ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​មួយ​ដ៏​អស្ចារ្យ​រំលេច​ដើមឈើ​ធំ​ៗ​ជា​ច្រើន​ដុះ​ចាក់​ឫស​ទៅ​លើ​ថ្ម​ប្រាសាទ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រាសាទតាព្រហ្ម គឺជា​ប្រាសាទ​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដ្បិតថា​ប្រាសាទ​នេះ មាន​លម្អ​ដោយ​ដើមឈើ​ធំ​ៗ​ជា​ច្រើន ហើយ​ដើមឈើ​ទាំងនោះ បាន​ដុះ​ចាក់​ឫស​ទៅ​លើ​ថ្ម​ប្រាសាទ ដែល​ជា​ទិដ្ឋភាព​មួយ​ដ៏​អស្ចារ្យ​។ ដើមឈើ…

ខេត្តសៀមរាប ៖ ប្រាសាទតាព្រហ្ម គឺជា​ប្រាសាទ​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដ្បិតថា​ប្រាសាទ​នេះ មាន​លម្អ​ដោយ​ដើមឈើ​ធំ​ៗ​ជា​ច្រើន ហើយ​ដើមឈើ​ទាំងនោះ បាន​ដុះ​ចាក់​ឫស​ទៅ​លើ​ថ្ម​ប្រាសាទ ដែល​ជា​ទិដ្ឋភាព​មួយ​ដ៏​អស្ចារ្យ​។

ដើមឈើ មាន​តួនាទី​ជា​ច្រើន​សម្រាប់​ការពារ​ប្រាសាទ ដូច​ជា​បង្កើត​សំណើម​ដែល​ជួយ​កាត់​បន្ថយកម្ដៅ​នៅ​តាម​ប្រាសាទ ផ្តល់​ជា​ម្លប់​ដល់​ប្រាសាទ​ដែល​បង្កើត​សំណើម​ក្នុង​តំបន់​ប្រាសាទ ដែល​សំណើម​នោះ​នឹង​ជួយ​រក្សា​លំនឹង​គ្រឹះ​ប្រាសាទ​ដែល​ជា​ដីខ្សាច់ និង​សារ​ប្រយោជន៍​មួយទៀត គឺ​ជួយ​ទប់​ខ្យល់ ដែល​ខ្យល់​ទាំងនោះ​អាច​ធ្វើ​ឱ្យ​ថ្ម​ប្រាសាទ​រលុះ និង​បាក់បែក​បាន​ដោយ​ងាយ​។

ជា​រួម​ដើមឈើ និង​ប្រាសាទ ប្រៀប​ដូច​ជា រូប​ពីរ​មាន ជីវិត តែ​មួយ ដែល​មាន​ន័យ​ថា ដើមឈើ​និង​ប្រាសាទ បំពេញ​តម្លៃ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​អាច​ខ្វះ​តួអង្គ​មួយ​ណា​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ