ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ដែល​ចិញ្ចឹមចិត្ត​ក្នុង​លាភសក្ការៈ

2 ឆ្នាំ មុន

គម្ពីរ​ឱវាទបាតិមោក្ខ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​កុលបុត្រ​ដែល​ចូល​ចិត្ត​ចិញ្ចឹមជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ​ដើម្បី​លាភសក្ការៈ​ដោយ​ការ​បិណ្ឌបាត​អំពី​អ្នកស្រុក​នោះ សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ក្នុង​អំណាច​នៃ​ប្រយោជន៍​លោកិយ ជា​ការ​ចិញ្ចឹមជីវិត​ខុស​មិនមែន​ជា​សម្បត្តិ​របស់​សមណភេទ​ទេ ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោល​នូវ​ភិក្ខុ​នោះ​ថា​ជា​អ្នក​សាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង មិន​បាន​ញុំ​ា​ង​ប្រយោជន៍​ជា​របស់​សមណៈ​ឲ្យ​បរិបូណ៌​ផង​ក៏​យ៉ាងនោះ​ដែរ…

គម្ពីរ​ឱវាទបាតិមោក្ខ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​កុលបុត្រ​ដែល​ចូល​ចិត្ត​ចិញ្ចឹមជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ​ដើម្បី​លាភសក្ការៈ​ដោយ​ការ​បិណ្ឌបាត​អំពី​អ្នកស្រុក​នោះ សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ក្នុង​អំណាច​នៃ​ប្រយោជន៍​លោកិយ ជា​ការ​ចិញ្ចឹមជីវិត​ខុស​មិនមែន​ជា​សម្បត្តិ​របស់​សមណភេទ​ទេ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោល​នូវ​ភិក្ខុ​នោះ​ថា​ជា​អ្នក​សាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង មិន​បាន​ញុំ​ា​ង​ប្រយោជន៍​ជា​របស់​សមណៈ​ឲ្យ​បរិបូណ៌​ផង​ក៏​យ៉ាងនោះ​ដែរ ។

បុគ្គល​ទ្រុស្តសីល​រមែង​សាបសូន្យ​ចាក​ប្រយោជន៍​ជា​របស់​សមណៈ ជា​បុគ្គល​មាន​ចំណែក​អាក្រក់​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ប្រាសចាក​ធម៌​វិន័យ​ដែល​តថាគត​ទ្រង់​បញ្ញត្តិ​ហើយ ។ ភិក្ខុ​ដែល​បរិភោគ​នូវ​លាភសក្ការៈ​មាន​សភាព​ដូច្នេះ​ប្រៀប​បាន​និង​កំពុង​បរិភោគ​ដុំ​ដែក​ក្តៅ​ដូច្នោះ​ដែរ ។

កុលបុត្រ​ទ្រុស្តសីល មិន​សង្រួម​ឥន្ទ្រិយ ហើយ​បរិភោគ​នូវ​លាភសក្ការៈ​ដែល​បាន​មក​អំពី​អ្នកស្រុក​យ៉ាងនេះ ជា​បុគ្គល​មិន​ប្រសើរ​សោះឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ