ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អរិយទ្រព្យ​នៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា

2 ឆ្នាំ មុន

អរិយទ្រព្យ​គឺជា​ទ្រព្យ​ដ៏​ប្រសើរ​លើស​ទ្រព្យ​នានា​ក្នុង​លោក ដែល​អ្នកប្រាជ្ញ​ខាង​សាសនា​ចាត់​ថា​ជា​ឧត្តម​ទ្រព្យ​នៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។ អរិយទ្រព្យ​ទាំង​៧​ប្រការ​នោះ ១-​ទ្រព្យ​គឺ​សទ្ធា ២-​ទ្រព្យ​គឺ​សីល ៣-​ទ្រព្យ​គឺ​ការ​ខ្មាស​បាប ៤-​ទ្រព្យ​គឺ​ការ​ស្អប់ខ្ពើម​បាប ៥-​ទ្រព្យ​គឺ​ការ​ស្តាប់​ដោយ​ត្រឹមត្រូវ ៦-​ទ្រព្យ​គឺ​ការ​បរិច្ចាគ…

អរិយទ្រព្យ​គឺជា​ទ្រព្យ​ដ៏​ប្រសើរ​លើស​ទ្រព្យ​នានា​ក្នុង​លោក ដែល​អ្នកប្រាជ្ញ​ខាង​សាសនា​ចាត់​ថា​ជា​ឧត្តម​ទ្រព្យ​នៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។

អរិយទ្រព្យ​ទាំង​៧​ប្រការ​នោះ ១-​ទ្រព្យ​គឺ​សទ្ធា ២-​ទ្រព្យ​គឺ​សីល ៣-​ទ្រព្យ​គឺ​ការ​ខ្មាស​បាប ៤-​ទ្រព្យ​គឺ​ការ​ស្អប់ខ្ពើម​បាប ៥-​ទ្រព្យ​គឺ​ការ​ស្តាប់​ដោយ​ត្រឹមត្រូវ ៦-​ទ្រព្យ​គឺ​ការ​បរិច្ចាគ និង​៧-​ទ្រព្យ​គឺ​ការ​ចេះ​ដឹង​សព្វគ្រប់​បែប​យ៉ាង ។

ជន​ទាំងឡាយ​ទោះ​ស្ត្រី​ក្ដី បុរស​ក្ដី មាន​អរិយទ្រព្យ​ទាំង​៧​ប្រការ​នេះ​ហើយ ព្រះពុទ្ធ​ទ្រង់​ហៅ​ជន​នោះ​ថា ជា​អ្នក​មិន​ទ័លក្រ​ឡើយ ហើយ​ការ​រស់នៅ​របស់​បុគ្គល​នោះ​ក៏​មិន​សោះសូន្យ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ