ខេត្តក្រចេះ ៖ កាលពីរសៀលថ្ងៃទី០៦ ឧសភា មន្ត្រីជំនាញសុខាភិបាលស្រុកសំបូរ បានបញ្ជូនប្រជាពលរដ្ចំនួន១៤នាក់ មកដាក់នៅមណ្ឌលចិត្តាឡីស័កវិទ្យាល័យខូវ ប៊ុនស៊ុន ក្រុងក្រចេះ ក្រោយប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ប៉ូវ សុនីកា ភេទស្រី អាយុ២៣ឆ្នាំ ដែលវិជ្ជមានកូវីដ19 ។
អាជ្ញាធរខេត្តក្រចេះបានអោយដឹងថា អ្នកប៉ះពាល់ទាំង១៤នាក់ខាងលើ រស់នៅចំណុចត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះប៉ូវ វណ្ណៈ ភេទប្រុស អាយុ ៥៧ឆ្នាំ
២-ឈ្មោះឡុញ ស៊ីវត្ថា ភេទស្រី អាយុ ៥២ឆ្នាំ
៣-ឈ្មោះផាវ ផា ភេទស្រី អាយុ ៥៣ឆ្នាំ
៤-ឈ្មោះយូ ដា ភេទប្រុស អាយុ ៤៥ឆ្នាំ
៥-ឈ្មោះយឿន ស្រីទូច ភេទស្រី អាយុ ២៣ឆ្នាំ
៦-ឈ្មោះជឿន ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ
៧-ឈ្មោះពៅ សំណាង ភេទស្រី អាយុ ២៧ឆ្នាំ
៨-ឈ្មោះខឹម ប៊ុននី ភេទប្រុស អាយុ ៥០ឆ្នាំ
៩-ឈ្មោះយ៉យ សុខុម ភេទប្រុស អាយុ ២៣ឆ្នាំ
១០-ឈ្មោះគង់ ស្រីនា ភេទស្រី អាយុ ២៦ឆ្នាំ
១១-ឈ្មោះប៊ុន ពៅ ភេទស្រី អាយុ ៤៧ឆ្នាំ
១២-ឈ្មោះប្រុក សូដានី ភេទប្រុស អាយុ ៨ឆ្នាំ
១៣-ឈ្មោះឡី វង្ស ភេទប្រុស អាយុ ២៥ឆ្នាំ
១៤-ឈ្មោះម៉ាច លីតួ ភេទប្រុស អាយុ ៣ឆ្នាំ ។
ក្រោយចំនួនកើនឡើងនៃអ្នកវិជ្ជមាន អ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ19 ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បានសុំណូមដល់អាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្ត មេត្តាជួយពង្រឹងយកចិត្តទុកដាក់បន្ថែមលើអ្នកឆ្លងកាត់ចេញ-ចូលខេត្តរបស់ខ្លួន ជាពិសេសក្នុងពេលដែលបើកអោយមាន ដំណើរការឆ្លងកាត់ពីតំបន់មួយចំនួននៅរាជធានីភ្នំពេញ ចូលមកខេត្តក្រចេះ ចៀសវាងខេត្តរបស់ពួកគាត់ប្រឈមកាន់ខ្លាំងជាងមុននៃជំងឺកូវីដ19 ។ ដោយ៖ ប៊ុន លីនណា
ចែករំលែកព័តមាននេះ