ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលវេលាល្អទាំង៥ សម្រាប់ការទទួលទានទឹក

2 ឆ្នាំ មុន

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជារឿងសំខាន់។ តែតើអ្នកដឹងថា ពេលវេលាណាដែលល្អសម្រាប់ការទទួលទានទឹកជាងគេ? ថ្ងៃនេះនឹងដឹងពីពេលទាំង៥ ដែលអ្នកគួរតែទទួលទានទឹកឱ្យបានប្រសិទ្ធភាពខ្ពស់។ ១. មុនពេលចូលគេង៖ ប្រសិនបើអ្នកមានជាតិទឹកពេញលេញមុនពេលចូលគេង អ្នកបន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។ ការខ្សោះជាតិទឹក…

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជារឿងសំខាន់។ តែតើអ្នកដឹងថា ពេលវេលាណាដែលល្អសម្រាប់ការទទួលទានទឹកជាងគេ? ថ្ងៃនេះនឹងដឹងពីពេលទាំង៥ ដែលអ្នកគួរតែទទួលទានទឹកឱ្យបានប្រសិទ្ធភាពខ្ពស់។

១. មុនពេលចូលគេង៖ ប្រសិនបើអ្នកមានជាតិទឹកពេញលេញមុនពេលចូលគេង អ្នកបន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។ ការខ្សោះជាតិទឹក បង្កើនកត្តាហានិភ័យនៃជម្ងឺសរសៃឈាមបេះដូង ជាពិសេសការគាំងបេះដូងនិងជម្ងឺដាច់សរសៃឈាមខួរក្បាល។ ការគាំងបេះដូងកើតឡើងភាគច្រើននៅពេលព្រឹក ព្រោះឈាមកាន់តែខាប់បណ្តាលមកពីការបាត់បង់ជាតិទឹក។ នេះជាហេតុផលល្អក្នុងការផឹកទឹកនៅពេលយប់ ដើម្បីឱ្យរាងកាយរបស់អ្នកមានសំណើមនៅពេលអ្នកកំពុងគេង។

២. នៅពេលអ្នកភ្ញាក់ពីគេង៖ ប្រសិនបើអ្នកគេងរយៈពេល ៨ម៉ោង មានន័យថា អ្នកក៏មិនបានផឹកទឹក៨ម៉ោងដែរ ហើយរាងកាយរបស់អ្នកនឹងខ្សោះជាតិទឹកបន្តិចម្តងៗ។ ផឹកទឹកមុនពេលញ៉ាំអាហារពេលព្រឹក ដែលជួយក្នុងការសម្អាតពោះវៀនធំនិងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានច្រើន។

៣. មុនពេលអាហារ៖ ការទទួលទានទឹកមុនពេលទទួលទានអាហារ ជួយបង្កើនល្បឿនដំណើរការរំលាយអាហារជាងការផឹកក្នុងអំឡុងពេលទទួលទានអាហារ។ប្រសិនបើអ្នកឃ្លានអាហារហើយអ្នកចង់ស្រកទំងន់ ការផឹកទឹកមុនពេលអ្នកញ៉ាំក៏អាចធ្វើឱ្យអ្នកញ៉ាំតិចដែរ ព្រោះអ្នកមានអារម្មណ៍ឆ្អែតរួចទៅហើយ។

៤. បន្ទាប់ពីញ៉ាំអាហាររួច៖ ការសិក្សាបានផ្ដល់អនុសាសន៍ឱ្យផឹកទឹកមួយកែវ បន្ទាប់ពីញ៉ាអាហារ ប៉ុន្តែកុំផឹកនៅពេលអ្នកកំពុងញ៉ាំ។ នេះនឹងអនុញ្ញាតឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមប្រកបដោយប្រសិទ្ធភាព។ ការផឹកបន្ទាប់ពីញ៉ាំអាហារក៏អាចជួយការពារការទល់លាមកបានដែរ។

៥. មុនពេលអ្នកងូតទឹក៖ ផឹកទឹកក្តៅមួយកែវ មុនពេលងូតទឹកអាចជួយបន្ថយសម្ពាធឈាម។ នេះក៏ត្រូវបានគេនិយាយថា ជួយឱ្យសរសៃឈាមរបស់អ្នកធូរជាងមុន ដែលបណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ