ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ខុស​បួន​យ៉ាង

2 ឆ្នាំ មុន

យល់​ខុស​កើតមក​អំពី​ការ​សន្មត​យក​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់លាស់ គឺជា​ការ​យល់​ខុស​ព្រោះ​ហេតុ​ដឹង​បាន​ត្រឹមតែ​ការ​សង្ស័យ​ហើយ​សន្មត​យក​ជា​ការ​ពិត ។ កត្តា​ដែល​យល់​ខុស​នោះ​មាន​៤​យ៉ាង​គឺ ១- ត្រឹមតែ​សង្ស័យ​ហើយ​សន្មត​យក ២- ត្រឹមតែ​ស្តាប់​ឮ​ហើយ​សន្មត​យក ៣- ត្រឹមតែ​ស្រលាញ់​ឬ​ស្អប់​ក៏​សន្មត​យក…

យល់​ខុស​កើតមក​អំពី​ការ​សន្មត​យក​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់លាស់ គឺជា​ការ​យល់​ខុស​ព្រោះ​ហេតុ​ដឹង​បាន​ត្រឹមតែ​ការ​សង្ស័យ​ហើយ​សន្មត​យក​ជា​ការ​ពិត ។

កត្តា​ដែល​យល់​ខុស​នោះ​មាន​៤​យ៉ាង​គឺ ១- ត្រឹមតែ​សង្ស័យ​ហើយ​សន្មត​យក ២- ត្រឹមតែ​ស្តាប់​ឮ​ហើយ​សន្មត​យក ៣- ត្រឹមតែ​ស្រលាញ់​ឬ​ស្អប់​ក៏​សន្មត​យក និង​៤- ត្រឹមតែ​ការ​យល់​ឃើញ​របស់​ខ្លួនឯង​ហើយ​សន្មត​យក ។

ទាំង​៤​ចំណុច​នេះ បើ​មាន​លើ​បុគ្គល​ណា​ហើយ បុគ្គល​នោះ​រមែង​កើតក្តី​វិបត្តិ​ដោយ​ខ្លួនឯង និង​បាន​ជាទី​សម្អប់​នៃ​អ្នក​នៅ​ជុំវិញ​ខ្លួន ដោយហេតុ​ថា គតិ​ល្អ​រមែង​កើត​ដោយ​ការ​គិត គំនិត​ប្រពៃ​រមែង​កើតឡើង​ដោយ​ការ​ពិចារណា​ត្រូវ ដំណើរ​ជីវិត​ខុស​ឬ​ត្រូវ​រមែង​កើត​មាន​ឡើង​ដោយ​សកម្មភាព​ការងារ​ប្រកបដោយ​ហេតុផល រួម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង ព្យាយាម​ធ្វើ​នៅ​ក្នុងថ្ងៃនេះ​ផង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ