ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជនជាតិ​វៀតណាម​៧​នាក់​ត្រូវបានបញ្ជូនទៅ​តុលាការ ពី​បទ​ក្លែងប.ន្លំ​ឯកសារ​សាធារណៈ​នៅ​ក្រុង​បា​វិត

11 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​០៧​នាក់​បញ្ជូន​មក​តុលាការ​ខេត្តស្វាយរៀង​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​(​វៀតណាម​)​នៅ​ក្រុង​បា​វិត​។ ​យោង​តាម​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានអោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៨ ​ខែកក្កដា​ ឆ្នាំ​២០២៥​នេះ​ថា ជនសង្ស័យ​រួម​មាន​៖​ទី​១-ឈ្មោះ​ផា​ម វៀត​តង (PHAM VIET…

ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​០៧​នាក់​បញ្ជូន​មក​តុលាការ​ខេត្តស្វាយរៀង​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​(​វៀតណាម​)​នៅ​ក្រុង​បា​វិត​។

​យោង​តាម​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានអោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៨ ​ខែកក្កដា​ ឆ្នាំ​២០២៥​នេះ​ថា ជនសង្ស័យ​រួម​មាន​៖​ទី​១-ឈ្មោះ​ផា​ម វៀត​តង (PHAM VIET TOAN) ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ បុគ្គលិក​(​ធ្វើ​ឯកសារ​ក្លែងក្លាយ​) ជនជាតិ​វៀតណាម​។

២-ឈ្មោះ ហ្វិ​ញ វាំង​គឿ​ង (HUYNH VAN CUONG) ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ជនជាតិ​វៀតណាម​។
៣.​ឈ្មោះ​ចឹ​ង វឹក​យ៉ុ​ង (TRAN QUOC DUNG) ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​មុខរបរ បុគ្គលិក​(​ធ្វើ​ឯកសារ​ក្លែងក្លាយ​) ជនជាតិ​វៀតណាម​។

៤-ឈ្មោះ​ឡេ ជុង​ហ័​ង (LE TRUNG HOANG) ភេទ​ប្រុស អាយុ​២០ ឆ្នាំ មុខរបរ​បុគ្គលិក​(​ធ្វើ​ឯកសារ​ក្លែងក្លាយ​) ជនជាតិ​វៀតណាម​។
៥-ឈ្មោះ​ហ្វា​ម ចឹ​ង​ជុង​ហៀវ (PHAM TRAN TRUNG HIEU) ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​មុខរបរ បុគ្គលិក​(​ធ្វើ​ឯកសារ​ក្លែងក្លាយ​) ជនជាតិ​វៀតណាម​។
៦-ឈ្មោះ​ដង ថា​ន់​ដាក (DOAN THANH DAT) ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ​មុខរបរ​ចុងភៅ ជនជាតិ​វៀតណាម​។
និង​ទី​៧​-ឈ្មោះ ហ្វុ​ង ង៉ុ​ក​ឌិន (​ហៅ​ម៉ា​ប់​) PHUNG NGOC DINH ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ​ចុងភៅ​ជនជាតិ​វៀតណាម​។

ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី សុខា រ៉ា​នាថ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជា​ឱ្យ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ធ្វើ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី ក្លែងបន្លំ​ឯកសារ​សាធារណៈ​នៅ​ចំណុច​ផ្ទះល្វែង​លេខ​K១២ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៧ នាក់​និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖

១-​ម៉ាស៊ីនភ្លើង ចំនួន​០១ គ្រឿង
២-ម៉ាស៊ីន​ព្រី​ម ចំនួន​០៩ គ្រឿង
៣-​ម៉ាស៊ីន​អ៊ុត​ចំនួន​០២ គ្រឿង
៤-ត្រា ចំនួន​០៩ (​ត្រា​ការិយាល័យ​ទទួលស្គាល់​រដ្ឋធានី​ហាណូយ ចំនួន​០១ ,​ត្រា​ការិយាល័យ​ទទួលស្គាល់​ទីក្រុង​ហូ​ជី​មិ​ញ ចំនួន​០១ , ត្រា​វាយ​លើ​ឯកសារ​ថតចម្លង ចំនួន​០៧)

៥-កុំព្យូទ័រ​យួរដៃ​ចំនួន​០៣ គ្រឿង
៦-​ទូរស័ព្ទ​ចំនួន​១៦ គ្រឿង
៧-​លិខិតឆ្លងដែន​ចំនួន​០៣ ក្បាល
៨-អត្តសញ្ញាណប័ណ្ណ​ច្បាប់​ដើម ចំនួន​០៣​សន្លឹក​។
៩-កុំព្យូទ័រ​លើ​តុ ចំនួន​១៣ គ្រឿង

១០-​ត្រា​ផុស ចំនួន​០៣
១១-ម៉ាស៊ីន​វាយ​លេខ និង​អក្សរ​ផុស ចំនួន​០១​គ្រឿង
១២-​ឧបករណ៍​កាត់​តម្រឹម ចំនួន​០១​គ្រឿង
១៣-​អត្តសញ្ញាណប័ណ្ណ ,​ប័ណ្ណបើកបរ ,​ប័ណ្ណ​បញ្ជាក់​ការ​រៀន​បើកបរ ,​សញ្ញាបត្រ​អនុ​បណ្ឌិត , សញ្ញាបត្រ​ទុតិយភូមិ​,​ប័ណ្ណ​បណ្ដុះបណ្ដាល ,​សញ្ញាបត្រ​អង់គ្លេស ,​សញ្ញាបត្រ​បច្ចេកវិទ្យា (​វៀតណាម​) ក្លែងក្លាយ​មួយ​ចំនួន​។
១៤-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១ គ្រឿង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ