ប្រទេសចិន ៖ បណ្ដាអ្នកទេសចរបរទេសបាននាំគ្នាងាកមកកាន់ប្រទេសចិនកាន់តែច្រើនបណ្ដើរៗហើយន្ទាប់ពីប្រទេសនេះសម្រាល នយោបាយទិដ្ឋាការរបស់ខ្លួន ក្នុងកម្រិតមួយពុំធ្លាប់មានពីមុនមក។ ពលរដ្ឋប្រទេស៧៤ចាប់ពីពេលនេះទៅអាចមកកាន់ប្រទេសចិន ស្នាក់នៅបានដល់៣០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ ។ នេះជាការបន្ធូរបន្ថយខ្លាំងបំផុតពុំធ្លាប់មានពីមុនមក។
យោងតាមរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនថា រដ្ឋាភិបាលបានពង្រីកជាបន្តបន្ទាប់ការលើកលែងទិដ្ឋាការ ដើម្បីជម្រុញទេសចរណ៍ សេដ្ឋកិច្ចនិងឥទ្ធិពលរបស់ខ្លួន ។ ជនបរទេសជាង២០លាននាក់ បានចូលមកកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការកាលពីឆ្នាំ២០២៤ គឹប្រមាណជិត១ភាគ៣នៃជនបរទេសសរុបមកកាន់ប្រទេសចិន និងជាចំនួនកើនដល់ទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុននេះ។ ជាមួយការលើកលែងទិដ្ឋាការនេះគេសង្ឃឹមថា ភ្ញៀវទេសចរពិតជាសម្រុកមកកាន់ប្រទេសចិនច្រើន នារដូវក្ដៅវិស្សមកាលនៅចិន។
កាលពីខែធ្នូឆ្នាំ២០២៣ ចិនប្រកាសពីការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋបារាំង អាល្លឹម៉ង់អ៊ីតាលី ហូឡង់ អេស្ប៉ាញនិងម៉ាឡេស៊ី។ ចាប់តាំងពីពេលនោះមកការលើកលែងទិដ្ឋាការពង្រីកដល់ស្ទើរគ្រប់ប្រទេសទាំងអស់នៅអឺរ៉ុប។ អ្នកដំណើរមកពីប្រទេស៥នៅអាមេរិកឡាទីន និងមកពីអ៊ូស្បេគីស្ថានបានរួចទិដ្ឋាការកាលពីខែមុន បន្ទាប់មកប្រទេស៤ទៀតនៅមជ្ឈឹមបូព៌ា។
សរុបប្រទេសដែលរួចទិដ្ឋាការមកចិន នឹងកើនដល់៧៥ គិតមកដល់ថ្ងៃទី១៦ កក្កដា ជាមួយការបន្ថែមប្រទេសអាហ្សែបៃហ្សង់ ។ ប្រទេសប្រមាណជា២ភាគ៣ក្នុងចំណោមប្រទេសរូចទិដ្ឋាការ ទទួលបានការរួចទិដ្ឋាការនោះ ជាការដកពិសោធន៍រយៈពេល១ឆ្នាំ៕
ចែករំលែកព័តមាននេះ