ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមជួញដូរគ្រឿងញៀ.ន និងប៉ូលិសសរុបជាង២០​​នាក់​សា្ល​.​ប់​ក្នុង​ការ​បា.ញ់ប្រហារ​មួយ​នៅ​ប្រេ​ស៊ី​ល

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២៥​នាក់ រួម​ទាំង​មន្ត្រី​ប៉ូ​លី​សម្នាក់​ត្រូវ​បាន​ស​.​ម្លា​.​ប់​ក្នុង​ការ​បា.ញ់ប្រហារ​មួយ នៅ​ឯ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ទី​៦…

ប្រេ​ស៊ី​ល ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២៥​នាក់ រួម​ទាំង​មន្ត្រី​ប៉ូ​លី​សម្នាក់​ត្រូវ​បាន​ស​.​ម្លា​.​ប់​ក្នុង​ការ​បា.ញ់ប្រហារ​មួយ នៅ​ឯ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ទី​៦ ខែឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ការ​បា.ញ់ប្រហារ​នេះ បាន​កើតឡើង​អំឡុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​របស់​ក្រុម​ប៉ូ​លី​ស​នៅ​ឯ​ភូមិ​អនាធិបតេយ្យ Favela ក្នុង​តំបន់ Jacarezinho នៃ​ទីក្រុង​ដ៏​សំខាន់​របស់​ប្រេ​ស៊ី​ល​មួយ​នេះ​។

ប៉ូ​លី​សបាន​បើក​ប្រតិបត្តិការ​បង្ក្រាប បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ថា ក្រុម​ជួញដូរ​គ្រឿងញៀ.ន​កំពុង​ជ្រើសរើស​កុមារ​សម្រាប់​ក្រុម​ក្មេង​ទំនើង​របស់​ពួក​គេ​។

ក្នុង​ហេតុការណ៍​នេះ ក៏​បាន​បណ្តាល​ឱ្យ​អ្នកដំណើរ ២​នាក់​នៅ​លើ​រថភ្លើង​ក្រោម​ដី​ត្រូវ​គ្រាប់កាំភ្លើង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ​។

ប៉ូ​លី​សបាន​បញ្ជាក់​ពី​ការ​ស្លា​.​ប់​មន្ត្រី​ម្នាក់​របស់​ពួក​គេ​គឺ លោក​អធិការ Andre Leonardo de Mello Frias ។ ខណៈ​ដែល​មេបញ្ជាការ​ប៉ូ​លី​សគឺ​លោក Ronaldo Oliveira បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា នៅ​ក្នុង​ការ​វាយឆ្មក់​នេះ គឺជា​ប្រតិបត្តិការ​បង្ក្រាប​ដែល​មាន​ចំនួន​អ្នក​ស្លា​.​ប់​ច្រើន​បំផុត នៅ​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូ​លី​ស​ប្រចាំ​ទីក្រុង Rio de Janeiro​។

ដោយឡែក​បើ​យោង​តាម​ព័ត៌មាន​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ដែល​ជា​គោលដៅ​ក្នុង​ការ​វាយឆ្មក់​ដ៏​សំខាន់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀ.ន​, សកម្មភាព​ប្ល.ន់​, អំពើ​ឃា.តកម្ម និង​ការ​ចាប់ជំរិ.ត​ផង​ដែរ​។ ដែល​រាល់​សកម្មភាព​អស់ទាំង​នេះ តែងតែ​កើត​មាន​ឡើងជា​រឿយ​ៗ​នៅ​ក្នុង​ទីក្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ