កូរ៉េ​ខាងត្បូង​ថា វ៉ាក់សាំង​កូ​វី​ដ AstraZeneca និង Pfizer ត្រឹម​១​ដូ​សមាន​ប្រសិទ្ធភាព​រហូត​ដល់​៨៧​% – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ថា វ៉ាក់សាំង​កូ​វី​ដ AstraZeneca និង Pfizer ត្រឹម​១​ដូ​សមាន​ប្រសិទ្ធភាព​រហូត​ដល់​៨៧​%

1 ខែ មុន

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​លទ្ធផល​ពិសោធន៍​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ថា វ៉ាក់សាំង​របស់ AstraZeneca និង Pfizer ត្រឹមតែ​មួយ​ដូ​ស…

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​លទ្ធផល​ពិសោធន៍​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ថា វ៉ាក់សាំង​របស់ AstraZeneca និង Pfizer ត្រឹមតែ​មួយ​ដូ​ស មាន​ប្រសិទ្ធភាព​ការពារ​រហូត​ដល់ ៨៦,៦​ភាគរយ​ក្នុង​ចំណោម​មនុស្ស​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​។

ទិន្នន័យ​ខាងលើ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​របស់​កូរ៉េ​ខាងត្បូង (KDCA) ដោយ​បង្ហាញ​ថា វ៉ាក់សាំង​របស់ Pfizer ដែល​សហការ​ផលិត​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន BioNTech របស់​អា​ល្លឺ​ម៉​ង់ មាន​ប្រសិទ្ធភាព ៨៩,៧​ភាគរយ ដើម្បី​ការពារ​ការ​ឆ្លង​យ៉ាង​ហោច​ណាស់​ពី​រស​ប្តា​ហ៍ បន្ទាប់​ពី​ចាក់​ដូ​ស​ទី​១​។ ខណៈ​ពេល​ដែល​វ៉ាក់សាំង​របស់ AstraZeneca មាន​ប្រសិទ្ធភាព ៨៦​ភាគរយ​។

ការ​វិភាគ​នេះ ផ្អែក​លើ​ចំនួន​ប្រជាជន​ជាង ៣,៥​លាន​នាក់​នៅ​កូរ៉េ​ខាងត្បូង ដែល​មាន​អាយុ​លើស​ពី ៦០​ឆ្នាំ រយៈពេល​ពីរ​ខែ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​។ ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​មនុស្ស​ចំនួន ៥២១,១៣៣​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ឬ AstraZeneca សម្រាប់​ដូ​ស​ទី​១​។

ភ្នាក់ងារ​ខាងលើ​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ទាំងនោះ មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន ១,២៣៧​នាក់​។ ហើយ​ក្នុង​នោះ​មាន​តែ ២៩​នាក់​ប៉ុណ្ណោះ ដែល​មក​ពី​ក្រុម​ទទួល​បានការ​ចាក់​វ៉ាក់សាំង​។

ដូច្នេះ​ជា​លទ្ធផល​បាន​បង្ហាញ​ថា វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ ផ្តល់​នូវ​ការ​ការពារ​ខ្ពស់​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ បន្ទាប់​ពី​ការ​ចាក់​ដូ​ស​ទី​១​។ ហើយ​ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រជាជន​គួរតែ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ពេញលេញ តាម​កាលវិភាគ​ដែល​បាន​ណែនាំ ព្រោះ​អត្រា​ការពារ​នឹង​កើនឡើង​បន្ថែម​ទៀត បន្ទាប់​ពី​ការ​ចាក់​ដូ​ស​ទី​២៕ (​ដកស្រង់​ចេញពី Reuters)

Picture
Picture
Picture
Picture