ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យនេះ​ទៅ​ហើយ​មិន​គួរ​មនុស្ស​ឈ្នានីស​គ្នា​ទេ

2 ឆ្នាំ មុន

មក​ដល់​សម័យនេះ​ទៅ​ហើយ ជា​សម័យ​កាលដែល​មនុស្ស​ចេះ​បង្កើត​សម្ភារ​ឱ្យ​ស្រណុក​ៗ មាន​ភាព​ងាយស្រួល​ច្រើន​បែប​ច្រើន​យ៉ាង ដែល​ហៅ​ថា​ជា​បច្ចេកវិទ្យា​ដ៏​ទំនើប​ៗ ដូច្នេះ​មនុស្ស​មិន​គួរ​នៅ​ប្រជែង​គ្នា​ទៅ​ដោយ​សព្វាវុធ​ដ៏​មហា​ប្រល័យ​, ដោយ​ការ​វាយតប់ ឬ​ដោយ​ការ​ជេរ​បញ្ចោរ ដោយ​ការ​ឈ្នានីស​គ្នា​នោះ​ឡើយ ។ បើ​ថា​ស្អប់​គ្នា…

មក​ដល់​សម័យនេះ​ទៅ​ហើយ ជា​សម័យ​កាលដែល​មនុស្ស​ចេះ​បង្កើត​សម្ភារ​ឱ្យ​ស្រណុក​ៗ មាន​ភាព​ងាយស្រួល​ច្រើន​បែប​ច្រើន​យ៉ាង ដែល​ហៅ​ថា​ជា​បច្ចេកវិទ្យា​ដ៏​ទំនើប​ៗ ដូច្នេះ​មនុស្ស​មិន​គួរ​នៅ​ប្រជែង​គ្នា​ទៅ​ដោយ​សព្វាវុធ​ដ៏​មហា​ប្រល័យ​, ដោយ​ការ​វាយតប់ ឬ​ដោយ​ការ​ជេរ​បញ្ចោរ ដោយ​ការ​ឈ្នានីស​គ្នា​នោះ​ឡើយ ។

បើ​ថា​ស្អប់​គ្នា ប្រជែង​គ្នា គួរតែ​ប្រជែង​នៅ​ត្រង់​ថា អ្នក​ណា​មាន​សេចក្ដីសុខ​ជាង អ្នក​នោះ​គឺជា​អ្នក​ឈ្នះ​ទើប​គួរ ហើយ​តើ​សេចក្តីសុខ​នោះ​បាន​មក​ដោយ​របៀប​ណា ?

បើ​តាម​អត្ថ​កថា​ចា​រ្យ​ពោល​ថា សេចក្ដីសុខ​ទាំងឡាយ​កើត​ចេញពី​ការ​លះ​នូវ​លោភៈ ទោសៈ និង​មោហៈ​ចោល​ចេញ​ចាក​សន្តាន ការ​លះ​កាត់សេចក្តី​ស្អប់ លះ​ទិដ្ឋិ លះ​មានះ​ឱ្យ​អស់ នោះ​អ្នក​នឹង​បាន​ត្រជាក់ចិត្ត សេចក្តីសុខ​ក៏​កើតឡើង​ក្នុង​ខណៈនោះ​ដែរ ។

អ្នក​ប្រាថ្នា​សេចក្តីសុខ ប្រសិនបើ​ចម្រើន​នៅ​ក្នុង​វិបស្សនា​កម្មដ្ឋាន រៀន​ធ្វើ​សមាធិ​អប់រំ​កាយ​ចិត្ត​ឱ្យ​ស្ងប់​ទៅ​ក្នុង​គោល​ធម៌ នោះ​សេចក្តីសុខ​ពិតប្រាកដ​ក៏​នឹង​កើតឡើង​ច្រើន​ចម្រើន​អស់​កាល​យូរអង្វែង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ