តើ​ក្នុង​ករណី​ណាខ្លះ​ដែល​ត្រូវ​ធ្វើការ​ឆ្លុះ​ប្លោក​នោម? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្នុង​ករណី​ណាខ្លះ​ដែល​ត្រូវ​ធ្វើការ​ឆ្លុះ​ប្លោក​នោម?

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អត្ថប្រយោជន៍​នៃ​ការ​ឆ្លុះ​ប្លោក​នោម ដោយ​ម៉ាស៊ីន ស៊ីស្តូស្កូពី​! (Cystoscopie) ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហេង សុវណ្ណ​ដា​រ៉ា ឯកទេស​មូត្រ​សាស្ដ្រ…

រាជធានី​ភ្នំពេញ ៖ អត្ថប្រយោជន៍​នៃ​ការ​ឆ្លុះ​ប្លោក​នោម ដោយ​ម៉ាស៊ីន ស៊ីស្តូស្កូពី​! (Cystoscopie) ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហេង សុវណ្ណ​ដា​រ៉ា ឯកទេស​មូត្រ​សាស្ដ្រ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា ៖ វា​ជា​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប ដែល​មាន​កាមេរ៉ា​តូច​មួយ ដើម្បី​ឆ្លុះ​ពិនិត្យ​ផ្ទាល់​នៅ​ក្នុង​ប្លោក​នោម​របស់​អ្នកជំងឺ​។ នេះ​ជា​ការ​ពិនិត្យ​ដែល​ងាយស្រួល លឿន ដោយ​រួម​ជាមួយ​ការ​បាញ់ថ្នាំ​ស្ពឹក​បន្តិច​។

Picture

១) ផលប្រយោជន៍​របស់​ការ​ឆ្លុះ​ប្លោក​នោម ៖

  • ស្វែងរក​ភាព​មិន​ប្រក្រតី ដែល​អាច​មាននៅ​បំពង់​បង្ហួរនោម​ខាងក្រៅ ក្រពេញ​ប្រូ​ស្តា​ត និង​ជញ្ជាំង​(​ភ្នាស​) របស់​ប្លោក​នោម​។
  • អាច​ច្រឹប​សាច់ ដែល​មិន​ប្រក្រតី​ទៅ​ពិនិត្យ (Anapath)​។

២) តើ​ក្នុង​ករណី​ណាខ្លះ​ដែល​ត្រូវ​ធ្វើការ​ឆ្លុះ​ប្លោក​នោម?

  • អ្នកជំងឺ​ដែល​មាន​ប្រវត្តិ​ក្នុង​គ្រួសារ​មាន​ជំងឺមហារីក​ប្លោក​នោម ឬ​អ្នកជំងឺ​ផ្ទាល់
  • អ្នកជំងឺ​មាន​នោម​ឈាម
  • អ្នកជំងឺ​ដែល​មានការ​រលាក​ផ្លូវ​បង្ហួរនោម​ញឹកញាប់ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស
  • អ្នកជំងឺ​ដែល​មាន​ប្រវត្តិ​ហូប​ស្រា និង​ជក់បារី​ច្រើន
  • អ្នកជំងឺ​ដែល​ពិបាក​នោម ឬ​នោម​មិន​ចេញ​។
Picture

៣) តើ​យើង​អាច​មើលឃើញ​អ្វីខ្លះ?
នៅ​ពេលធ្វើការ​ឆ្លុះ​ប្លោក​នោម ដោយ Cystoscopie យើង​អាច​ពិនិត្យ​ឃើញ ៖

  • ការ​ត្រៀ​ត​រួម​តូច​របស់​បំពង់​នោម​ខាងក្រៅ
  • ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ
  • រលាក​ប្លោក​នោម
  • គ្រួ​ស​ក្នុង​ប្លោក​នោម
  • ដុំ​ក្នុង​ប្លោក​នោម​។
Picture

ការ​ឆ្លុះ​ប្លោក​នោម​តាម​រយៈ Cystoscopie គឺ​មាន​លក្ខណៈ​ងាយស្រួល ដែល​អាច​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ​ច្បាស់លាស់ ព្រមទាំង​ចំណេញ​ពេលវេលា​សម្រាប់​អ្នកជំងឺ​ដោយ​មិន​ត្រូវការ​សម្រាក​ពេទ្យ​។

លោក​វេជ្ជបណ្ឌិត ហេង សុវណ្ណ​ដា​រ៉ា ឯកទេស​មូត្រ​សាស្ដ្រ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ថា ៖ ក្នុង​ករណី​មានការ​លំបាក​ក្នុង​ការ​នោម នោម​មាន​ឈាម ឬ​បញ្ហា​ប្លោក​នោម ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្វាគមន៍​ក្នុង​ការ​ពិនិត្យ និង​ផ្តល់​ការ​ប្រឹក្សា​លំអិត​បន្ថែម​ជូន​ដល់​លោក លោកស្រី​នូវ​រាល់​ច​ម្ង​ល់​ផ្សេង​ៗ ក្នុង​ការ​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​កំរិត​ខ្ពស់ ៕

Picture
Picture
Picture
Picture
Picture
Picture