ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាន​ច្រើន​ចម្រើន​បញ្ញា

2 ឆ្នាំ មុន

អ្នកប្រាជ្ញ​នៅ​លើ​លោក​នេះ​សុទ្ធតែ​ជា​អ្នក​ឆ្លងកាត់​ការ​អាន​ច្រើន​ណាស់ ។ អ្នក​ពូកែ​អាន សម្បូរ​ទៅ​ដោយ​វោហារ​ក្នុង​ការ​និយាយ សម្បូរ​គំនិត​ក្នុង​ការ​អប់រំ សម្បូរ​មេរៀន​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ អ្នក​ពូកែ​អាន ប្រៀប​បាន​នឹង​ការ​រស់នៅ​រាប់​ពាន់​ជីវិត​និង​គ្រប់​ទីកន្លែង គ្រប់​សម័យកាល​មុន​ពេល​ស្លាប់…

អ្នកប្រាជ្ញ​នៅ​លើ​លោក​នេះ​សុទ្ធតែ​ជា​អ្នក​ឆ្លងកាត់​ការ​អាន​ច្រើន​ណាស់ ។ អ្នក​ពូកែ​អាន សម្បូរ​ទៅ​ដោយ​វោហារ​ក្នុង​ការ​និយាយ សម្បូរ​គំនិត​ក្នុង​ការ​អប់រំ សម្បូរ​មេរៀន​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

អ្នក​ពូកែ​អាន ប្រៀប​បាន​នឹង​ការ​រស់នៅ​រាប់​ពាន់​ជីវិត​និង​គ្រប់​ទីកន្លែង គ្រប់​សម័យកាល​មុន​ពេល​ស្លាប់ ឯ​អ្នក​មិន​ដែល​អាន​មានការ​រស់នៅ​ត្រឹមតែ​ម្តង​ក្នុង​មួយ​ជីវិត ដូច​កង្កែប​នៅ​ក្នុង​អណ្តូង ។ អ្នក​ពូកែ​អាន​រមែង​មាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ ឯ​អ្នក​មិន​ដែល​អាន បើ​ទោះជា​ត្រូវ​ស្លាប់​ក៏​មិនដឹង​ថា​មក​ពី​ហេតុ​អី ។

អ្នក​ពូកែ​អាន​រមែង​ដឹង​រឿង​អតីតកាល​យក​មក​ប្រើ​ក្នុង​បច្ចុប្បន្ន​មិន​ឱ្យ​ខុស ចំណែក​អ្នក​មិន​ដែល​អាន​ដឹង​ត្រឹមតែ​រឿង​ជុំវិញ​ខ្លួន ដើរ​លើ​ដាន​ចាស់​ដដែល​ៗ ។ អ្នក​ពូកែ​អាន​ទាំងអស់​មិនមែន​សុទ្ធតែ​ក្លាយជា​មេដឹកនាំ​នោះ​ទេ តែ​មេដឹកនាំ​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ពូកែ​អាន ។ ក្នុងផ្ទះ​ដែល​មាន​តែ​ទូ​តាំង​កែវ​ស្រា គ្មាន​ទូ​តាំង​សៀវភៅ គឺជា​ផ្ទះ​ដែល​សម្បូរ​រោគ ។

ដើម្បី​កែប្រែ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​គន្លង​ដ៏​ត្រឹមត្រូវ សូម​លោក​អ្នក​អាន​ឱ្យ​បាន​ច្រើន ព្រោះ​ការ​អាន​គឺជា​លំ​ហាត់​ខួរក្បាល​ផង​និង​ជា​សុវត្ថិភាព​ជីវិត​ដ៏​មាន​សក្តានុពល​ផង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ