ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​មួយ​កន្លែង ក្នុងស្រុក​សេ​សាន ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន

2 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​នគរបាល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ផល​អនុ​ផលព្រៃឈើ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។ យោង​តាម​របាយការណ៍​ពី​ក្រុមការងារ​ចុះ​អនុវត្ត​ផ្ទាល់…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​នគរបាល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ផល​អនុ​ផលព្រៃឈើ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

យោង​តាម​របាយការណ៍​ពី​ក្រុមការងារ​ចុះ​អនុវត្ត​ផ្ទាល់ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្បាល​រមាស ក្នុងភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ម្ចាស់​សិប្បកម្ម​មិន​បាន​នៅ​ក្នុង​ទីតាំង​នោះ​ទេ (​បាន​គេចខ្លួន​បាត់​)​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង និង​សម្ភារ​គ្រឿងចក្រ​មួយ​ចំនួន រួម​មាន ៖
-​ផល​-​អនុ​ផល​ព្រៃឈើ ៖ ឈើ​អារ​ប្រភេទ​លេខ​១ (​ផ្ចឹក និង​ឈ្លីក​) ចំនួន ១៧៧ ដុំ​/​សន្លឹក (​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​វាស់វែង​)​។ គ្រាក់​ឈ្លីក ប្រវែង ១ ម៉ែត្រ ។
-​តាប​ឈូសឈើ ៖ ០១ គ្រឿង​ម៉ាស៊ីនភ្លើង ០១ គ្រឿង ម៉ូ​ទ័​រ​ឈូស​០២ គ្រឿង​ម៉ូ​ទ័​រ​កាត់ ០១ គ្រឿង ម៉ូ​ទ័​រ​ខាត់ ០៣ គ្រឿង​។

បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ទន្ទឹម​នឹង​នេះ ក្រុមការងារ​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវយ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​ទីតាំង និង​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ជាធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ