ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ៖ «បក្សប្រជាជន»នាំមុខដាច់ ​ ប៉ុន្តែអ្នកគាំទ្រនៅតែបារម្ភរឿងរារាំងមិនឱ្យឡើងកាន់អំណាច

4 ម៉ោង មុន

ប្រទេស​ថៃ ៖ ពេល​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​សភា​ថៃ​ នា​ថ្ងៃ​ទី​៨​ កុម្ភៈ គណបក្ស​ប្រជាជន​គាំទ្រ​​ ជា​ពិសេស​ដោយ​ពួក​យុវវ័យ ដែល​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ ជា​អ្នកមាន​សំឡេង​នាំមុខ​គេ​ដាច់ តែ​បណ្ដា​អ្នកគាំទ្រ​សង្ស័យ​ថា…

ប្រទេស​ថៃ ៖ ពេល​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​សភា​ថៃ​ នា​ថ្ងៃ​ទី​៨​ កុម្ភៈ គណបក្ស​ប្រជាជន​គាំទ្រ​​ ជា​ពិសេស​ដោយ​ពួក​យុវវ័យ ដែល​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ ជា​អ្នកមាន​សំឡេង​នាំមុខ​គេ​ដាច់ តែ​បណ្ដា​អ្នកគាំទ្រ​សង្ស័យ​ថា គណបក្ស​នោះ​នៅ​តែ​មិន​អាច​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​ទៀត ​ក្រោយ​ដូរ​ឈ្មោះ​ ។

ជាមួយ​កម្មវិធី​នយោបាយ​របស់​ខ្លួន ដែល​សន្យា​ធ្វើការ​កែទម្រង់​សេរីនិយម​ក្នុង​ប្រទេស គណ​បក្ស​ប្រជាជន​ទទួល​ការ​គាំទ្រ​ដោយ​ពួក​យុវជន​ ។ ប៉ុន្តែ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ ​ដែល​គណបក្ស​នេះ មាន​អ្នកគាំទ្រ​១១%​​លើស​គណបក្សកាន់អំណាច​ភូមិ​ចៃ​ថៃ ទោះបី​បណ្ដា​អ្នក​ទទួលខុសត្រូវ​គណបក្ស​នោះ​ នៅ​តែ​មានការ​សង្ស័យ​ឈ្នះ​ ហើយ​គេ​មិន​ព្រម​ឲ្យ​ដឹកនាំ​ប្រទេស​ទៀត​ ។ អតីត​សមាជិក​សភា​នៃ​គណបក្ស​នោះ​មួយ​រូប លោក​រុក​ចា​ណុ​ក​ស្រី​ន​ង ​អាយុ​៣១​ឆ្នាំ​ យល់​ឃើញ​ថា ពួក​គេ​មិន​ងាយ​ឲ្យ​យើង​បង្កើត​រដ្ឋាភិបាល​មួយ​ ឬ​កាន់​អំណាច​ដោយ​ស្រួល​ឡើយ​។

ក្នុង​ការ​បោះ​ឆ្នោត​លើក​មុន​ គណបក្ស​MOVE FORWARD ជា​អ្នក​ឈ្នះ​ឆ្នោត​ តែ​មេដឹកនាំ​គណបក្ស​នោះ​ លោក​PITA LIMJAROENRAT ត្រូវ​បាន​ព្រឹទ្ធសភា​ជ្រើសតាំង​ដោយ​យោធា រារាំង​មិន​ឲ្យ​ក្លាយជា​នាយក​រដ្ឋមន្ត្រី ហើយ​គណបក្ស​លោក​ត្រូវ​គេ​រំលាយ​ចោល ដោយ​ខ្លួន​លោក​ផ្ទាល់​ ក៏់​ត្រូវ​តុលា​ការ​ធម្មនុញ្ញ​ហាម​មិន​ឲ្យ​ធ្វើ​​នយោបាយ​រយៈពេល​១០​ឆ្នាំ​ ។ គណបក្ស​ត្រូវ​ដូរ​ឈ្មោះ​មក​ជា​គណបក្ស​ប្រជាជន​។

ទោះបី​យ៉ាងណា​ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បេក្ខជន​សំខាន់​របស់​គណបក្ស​ប្រជាជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី លោក​NATTHAPHONG RUE​NG​PANYAWUT អះអាង​ថា លើក​នេះ​នឹង​ពុំ​មាន​សកម្មភាព​ណាមួយ​របស់​តុលាការ​នឹង​មក​បំផ្លាញ​យើង​ទៀត​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ