រាជធានីភ្នំពេញ ៖ ផ្ទះជួសជុលគ្រឿងអេឡិចត្រូនិចមួយកន្លែងស្ថិតនៅខាងលិចផ្សារប៉េសេត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យម្ចាស់ផ្ទះជាប់នៅខាងក្នុងត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអធម័ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៩C ផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះឡុង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍និងកង្ហារ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះផ្ទះជួសជុលគ្រឿងអេឡិចត្រូនិចខាងលើផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅក្បែរខាងនាំគ្នាជញ្ជូនអីវ៉ាន់ចេញ ។
នៅក្នុងហេតុការណ៍នោះ អាជ្ញាធរនិងសមត្ថកិច្ចក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានឆេះពេញបន្ទុកទៅហើយ។
ក្រោយមកភ្លើងបានរលត់ ហើយសមត្ថកិច្ចបានរកឃើញសាកសពបុរសម្នាក់ដែលជាម្ចាស់ផ្ទះត្រូវភ្លើងឆេះស្លាប់ ។
ទោះបីជាយ៉ាងណាទាក់ទិនការកើតមានអគ្គិភ័យនេះគេពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
អគ្គីភ័យឆាបឆេះផ្ទះជួសជុលគ្រឿងអេឡិចត្រូនិចនៅផ្សារប៉េសេយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យជាប់ម្ចាស់ផ្ទះ ឆេះស្លាប់
រាជធានីភ្នំពេញ ៖ ផ្ទះជួសជុលគ្រឿងអេឡិចត្រូនិចមួយកន្លែងស្ថិតនៅខាងលិចផ្សារប៉េសេត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយម្ចាស់ផ្ទៈ ជាប់នៅខាងក្នុងផ្ទះ ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអធម័ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៩C ផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះឡុង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍និងកង្ហារ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះផ្ទះជួសជុលគ្រឿងអេឡិចត្រូនិចខាងលើផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅក្បែរខាងនាំគ្នាជញ្ជូនអីវ៉ាន់ចេញ ។
នៅក្នុងហេតុការណ៍នោះ អាជ្ញាធរនិងសមត្ថកិច្ចក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានឆេះពេញបន្ទុកទៅហើយ។
ក្រោយមកភ្លើងបានរលត់ ហើយសមត្ថកិច្ចបានរកឃើញសាកសពបុរសម្នាក់ដែលជាម្ចាស់ផ្ទះត្រូវភ្លើងឆេះស្លាប់ ។
ទោះបីជាយ៉ាងណាទាក់ទិនការកើតមានអគ្គិភ័យនេះគេពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕





ចែករំលែកព័តមាននេះ