ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រាលដាល​នៃ​កូ​វី​ដ​១៩​ ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​វិនិយោគ​ទូ​ទាំង​ប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​១៩ ជា​ពិសេស​ព្រឹត្តិការណ៍​២០ កុម្ភៈ ២០២១ វិស័យ​អចលនទ្រព្យ​ក៏​បាន​ចាប់ផ្ដើម​ទទួល​រង​នូវ​ឥទ្ធិពល​វិស័យ​វិបត្តិ​នៃ​ជំងឺ​នេះ​ដែរ ដោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើតឡើង​ដំបូង ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​មាន​តែ​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ​និង​តំបន់​ជុំវិញ តែ​យូរ​ៗ​ទៅ​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​នេះ​ក៏​បាន​ជះ​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​១៩ ជា​ពិសេស​ព្រឹត្តិការណ៍​២០ កុម្ភៈ ២០២១ វិស័យ​អចលនទ្រព្យ​ក៏​បាន​ចាប់ផ្ដើម​ទទួល​រង​នូវ​ឥទ្ធិពល​វិស័យ​វិបត្តិ​នៃ​ជំងឺ​នេះ​ដែរ ដោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើតឡើង​ដំបូង ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​មាន​តែ​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ​និង​តំបន់​ជុំវិញ តែ​យូរ​ៗ​ទៅ​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​នេះ​ក៏​បាន​ជះ​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

លោក​សំ សុខ​នឿ​ន​ប្រធាន​សមាគម​អចល​ទ្រព្យ​សកល បានឱ្យ​ដឹង​ថា ចាប់តាំងពី​រដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​និង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ទៅ​លើ​អចលនទ្រព្យ​នៅ​តាម​ខេត្ត​ក៏​ចាប់ផ្ដើម ព្រោះ​អ្នក​វិនិយោគ​អចលនទ្រព្យ​គឺជា​អ្នក​វិនិយោគ​ក្នុងស្រុក ហើយ​ពួក​គាត់​ភាគច្រើន​ក៏​រស់នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​នៅ​ពេល​ដែល​មានការ​បិទ​រាជធានី​ភ្នំពេញ និង​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត អ្នក​វិនិយោគ​ក៏​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ខេត្ត​ដើម្បី​ស្វែង​រការ​ទិញ​អចលនទ្រព្យ​ដើម្បី​វិនិយោគ​នោះ​ដែរ ។

លោក​បន្ត​ថា សម្រាប់​ខេត្ត​ដែល​មាន​សក្ដានុពល​វិនិយោគ​ខ្លាំង អ្នក​វិនិយោគ​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ភ្នាក់ងារ​អចលនទ្រព្យ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ស្វែង​ទីតាំង​ល្អ​សម្រាប់​វិនិយោគ​នៅ​ពេល​ចប់​វិបត្តិ​នៃ ជំងឺ​កូ​វី​ដ​១៩ ។​តែ​យ៉ាងណា​ភាគរយ​នៃ​ការ​ចរចា​គឺ​មាន​តិច​បំផុត ដោយសារ​តែ​ពួក​គេ​មិន​អាច​មើល​ទីតាំង​ផ្ទាល់​ដើម្បី​សម្រេច​ថា​ពួក​គេ​គួរតែ​ទិញ ទុក​ឬ​យ៉ាងណា ។

បើ​តាម​លោក​ឌិ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី ក៏​បានឱ្យ​ដឹង​ថា អ្នកមាន​លុយ​គេ​អាច​នឹង​ទុក​លុយ​គេ​សិន ព្រោះ​វា​មិន​បាត់បង់​ទៅ​ណា​នោះ​ទេ លុយ​គេ​នៅ​តែ​ជា​របស់​គេ ដូច្នេះ​ភាគតិច​ណាស់​ដែល​ហ៊ាន​បញ្ចេញ​លុយ​នៅ​ពេល​មាន​វិបត្តិ​បែប​នេះ តែ​នៅ​ពេល​ចប់​វិបត្តិ​អ្នក​វិនិយោគ​ជា​ច្រើន​នឹង​បញ្ចេញ​ទុន​ដើម្បី​វិនិយោគ​ទៅ​តាម​ផែនការ​របស់​គេ ។

លោក​បន្ត​ថា​អ្វី​ដែល​អ្នក​វិនិយោគ​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វី​ដ​១៩​ជាមួយ​រដ្ឋាភិបាល គឺ​នៅផ្ទះ​មួយ​រយៈ ពីព្រោះ​បើសិនជា​មាន​អ្នក​នៅ​តែ​ចេញ​ដើរ​នឹង​មានការ​ឆ្លង​ហើយ​វិបត្តិ​នៃ​ជំងឺ​នេះ​ក៏​កាន់តែ​អូស​បន្លាយ​យូរ​ផង​ដែរ ។

លោក​លឹ​ម រ​ដ្ឋា ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​នៅ​ខេត្តកំពត​បានឱ្យ​ដឹង​ថា កាលពី​មានការ​រាលដាល​ដំបូង​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ការ​ទិញ​លក់​អចលនទ្រព្យ​ក្នុង​ទឹកដី​ខេត្តកំពត និង​កែប​នៅ​តែ​មាន​ដោយ​ភ្ញៀវ​ខ្លះ​បាន​ចុះ​មក​ទីតាំង​ផ្ទាល់ និង​ខ្លះ​ទៀត​ស្នើ​សុំ​ផែនទី ទីតាំង​ហើយ​គេ​នឹង​ពិចារណា​តាម​ក្រោយ តែ​បន្ទាប់​ពី​មានការ​រីក​រាលដាល​កាន់តែ​ខ្លាំង រហូត​ដល់​ការ​បិទ​តំបន់​ក៏​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការ​ទិញ​លក់​បាន​ថមថយ ហើយ​រំពឹង​ថា​នៅ​ពេល​រដ្ឋាភិបាល​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី នឹង​ធ្វើ​ឱ្យ​វិនិយោគិន​មួយ​ចំនួន​អាច​ចេញ​ស្វែងរក​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ