ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ចេញ​ល្បាត ឃាត់​រថយន្ត​តួ​រី​ស ១​គ្រឿង ដឹក​ពលករ បម្រុង​នាំ​ឆ្លងដែន ១២​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បានចេញ​ល្បាត​ពេលយប់ ក៏បាន​ឃាត់​រថយន្ត​តួ​រី​ស ១​គ្រឿង ដឹក​ពលករ បម្រុង​នាំ​ឆ្លងដែន​ចំនួន ១២​នាក់ កាលពី​ម៉ោង ៨…

​បន្ទាយមានជ័យ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បានចេញ​ល្បាត​ពេលយប់ ក៏បាន​ឃាត់​រថយន្ត​តួ​រី​ស ១​គ្រឿង ដឹក​ពលករ បម្រុង​នាំ​ឆ្លងដែន​ចំនួន ១២​នាក់ កាលពី​ម៉ោង ៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ តាមផ្លូវ​ក្បែរ​ព្រំដែន ចន្លោះ​ភូមិ​ដំណាក់​កកោះ និង​ភូមិ​របើក​ស្វាយ ក្នុងស្រុក​ស្វាយចេក​។​

​លោក​វរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ប្រាប់ថា ម្ចាស់​រថយន្ត និង​ពលករ​ចំនួន ១២​នាក់ ដែល​ប៉ូលិស​ចាប់​ឃា់ត​នេះ រួមមាន​៖ ១.​ឈ្មោះ ស្រឿង សារ៉េត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ (​ជា​ម្ចាស់​រថយន្ត​ដឹក​ពលករ​) រស់នៅ​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ២.​ឈ្មោះ ឡោម រិត ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ៣.​ឈ្មោះ រី ចាន់ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​៤.​ឈ្មោះ ស្មុ​ត ណា​ង ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ៥.​ឈ្មោះ ស្មុ​ត ស៊ូ ភេទ​ប្រុស អាយុ ១​ខួប ៦.​ឈ្មោះ អាន វិត ភេទ​ស្រី អាយុ ៣២​ឆ្នាំ ៧.​ឈ្មោះ ស្មុ​ត ទន់ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ៨.​ឈ្មោះ តៃ តា​វ៉ាន់ ភេទ​ប្រុស អាយុ ២​ខួប ៩.​ឈ្មោះ ភ្លឿ​ង ប៉ក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ១០.​ឈ្មោះ ឃួន ច​ន្នី ភេទ​ស្រី អាយុ ១៨​ឆ្នាំ ១១.​ឈ្មោះ ហ៊ូ ច​ន្នី ភេទ​ស្រី អាយុ ១៨​ឆ្នាំ ១២.​ឈ្មោះ លឿម ផល្លា ភេទ​ស្រី អាយុ ១១​ឆ្នាំ​។ ពលករ​ទាំងនេះ រស់នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​បាន​បញ្ជាក់ថា នៅពេលដែល​ឃាត់ខ្លួន​ពលករ គឺ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បានចេញ​ល្បាត​តាមផ្លូវ​ក្នុងភូមិ​ឈរជើង គោលដៅ​តេ​ជោ​ភ្នំ​ឆ័​ត្រ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក បាន​ឃាត់​រថយន្ត ១​គ្រឿង ធុន​ស្តា​រី​ច ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-9491 ដែល​ដឹក​ពលករ​ចំនួន ១១​នាក់ មាន​ស្រី ៧​នាក់ កុមា ៣​នាក់ បម្រុង​ឆ្លងដែន ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​។ ពេល​ឃាត់ខ្លួន​ហើយ ក៏​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​។​

​លោក​វរៈសេនីយ៍ឯក ជា ឈ្លូញ បាន​បញ្ជាក់ថា ក្រោយ​ឃាត់​ម្ចាស់​ឡាន និង​ពលករ​ប្រុស​ស្រី​ចំនួន ១១​នាក់ បានធ្វើ​ការសាកសួរ​តាម​សំដី គឺ​ពួកគាត់ ត្រូវបាន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់ ដែល​សន្យា​ជូន​ដល់​កន្លែងធ្វើការ​ម្នាក់​យក​តំលៃ​៥.០០០​បាត​និង​កូនក្មេង​អត់​យក​ទេ​ដែល​ពួកគាត់​ត្រូវបាន​ម្ចាស់​រថយន្ត​ទៅ​ដឹក​ដល់​ម្ចាស់​ដឹក​ដល់​ផ្ទៈ​ដើម្បី​បម្រុង​ឆ្លង​ព្រំដែន​ដល់​ទឹកដី​ថៃ​មេខ្យល់​ថៃ​យក​រថយន្ត​មក​ទទួល​យកទៅ​ដល់ក​ន្លែ​ង​ធ្វើការ តែ​មិនទាន់បាន​ឆ្លង​ផង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។
​ពលករ​ចំនួន ១១​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ រីឯ​ម្ចាស់​រថយន្ត ជា​មេខ្យល់ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ