ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​៥​ខែ​៥​ឆ្នាំ​ទាំង​៥​ជីវិត​រុងរឿង​មាសប្រាក់​ហូរ​ចូល​ដល់​ទៅ​៥​ដង

2 ឆ្នាំ មុន

មិន​ងាយ​ជួប​ទេ ឆ្នាំ​ហេង​ទាំង​៥​នេះ​ជួប​សំណាង​ធំ​មាសប្រាក់​ហូរ​ចូល​រហូត​ដល់​ទៅ​រាប់​មិន​អស់​នៅ​ក្នុង​ថ្ងៃ​ពុធ យោង​តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ទី​៥​ស្អែក​នេះ​ប្រុស​ស្រី​កើត​ឆ្នាំច រកា ជូត មមែ វក លេខ​ឡើង​លាភ​៥៥៥$​ជា​ឆ្នាំ​មាន​ង៉ូ​វ​ហេង​ល្អ ជួប​លុយ​ធំ…

មិន​ងាយ​ជួប​ទេ ឆ្នាំ​ហេង​ទាំង​៥​នេះ​ជួប​សំណាង​ធំ​មាសប្រាក់​ហូរ​ចូល​រហូត​ដល់​ទៅ​រាប់​មិន​អស់​នៅ​ក្នុង​ថ្ងៃ​ពុធ យោង​តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ទី​៥​ស្អែក​នេះ​ប្រុស​ស្រី​កើត​ឆ្នាំច រកា ជូត មមែ វក លេខ​ឡើង​លាភ​៥៥៥$​ជា​ឆ្នាំ​មាន​ង៉ូ​វ​ហេង​ល្អ ជួប​លុយ​ធំ ប្រជុំ​មហា​សំណាង​ចូល​មក​៥​ដង​ក្នុង​មួយ​ថ្ងៃ លោក​អ្នក​រវល់​កើប​លាភ​កើប​លុយ​អង្គុយ​លើ​មាសប្រាក់ ព្រោះតែ​ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​សព្វសារពើ​មាន​លាភ​មាន​លុយ​ចូល​មក​ផ្ទួន​ៗ ។ ប្រញាប់​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំច លាភ​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​កាក់កប​កាន់តែ​ខ្លាំង ពណ៌​នៃ​លាភ ក្រហម នៅ​រសៀលថ្ងៃ​ពុធ​​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​សព្វ​កិច្ចការ​រមែង​រីក​ចម្រើន​រុងរឿង​ទទួល​ផ្លៃ​ផ្កា​ហួស​ពី​ការ​គិត ហួស​ពី​ការ​ប៉ង​មិន​ថា​ជា​រឿង​ការងារ​ប្រចាំ​ថ្ងៃ លាភ​មាស​លាភ​ប្រាក់ មុខរបរ​រក​ទទួលទាន ជំនួញ​ជួញដូរ​គឺ​សុទ្ធ​ចម្រើន​លូតលាស់​យ៉ាង​ល្អ​ប្រសើរ ពិសេស​រឿង​ផ្ទាល់ខ្លួន​មាន​សម្ព័ន្ធភាព​ស្នេហា​ជាដើម ប្រុស​ស្រី​រមែង​ជោគជ័យ​ត្រជាក់ត្រជុំ​ដូច​ទឹកអម្រឹត​ប្រព្រឹត្ត​ទៅ​ដោយ​សិរី​មង្គល ។

ឆ្នាំមមែ លាភ​តូច​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ហួស​បំណងប្រាថ្នា ពណ៌​នៃ​លាភ ផ្កាឈូក នៅ​ថ្ងៃស្អែក​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ហូរ​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ចម្រើន​រុងរឿង ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​និង​ស្រស់ស្រាយ​ជា​និច្ច ។

ឆ្នាំវក នៅ​ថ្ងៃស្អែក​នេះ​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ សម្រាប់​កិច្ចការ​នានា​ដែល​លោក​អ្នក​តាំងចិត្ត​ធ្វើ​នោះ​ក៏​ទទួលផល ទទួល​បាន​លាភ​កម្រៃ​ដ៏​ច្រើន​លើសលប់ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី​ជិត​ឆ្ងាយ​តែង​សម្រេច​ផល​សម​ដូច​បំណង លោក​អ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា ង៉ូ​វ​ហេង​ឡើង​ខ្លាំង រាសី​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​ក៏​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ មាន​លាភ​មាន​លុយ​ហូរ​ចូល ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​បាន​ផល​ច្រើន​ចម្រើន​លើសលប់ តែបើ​ជា​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព​ស្ថាប័ន​វិញ​ក៏​រឹតតែ​ជោគជ័យ ។ ឯការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេម​ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ប្រញាប់​បួងសួង​សុំ​ង៉ូ​វ​ហេង​ឥឡូវនេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ