សីលប្រែថា ចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចាចិត្ត, ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិន័យបញ្ញត្តិ, ការកាន់ចរិយាល្អ, ការសង្រួម, មារយាទល្អ, សេចក្តីល្អ, អធ្យាស្រ័យ, សណ្តាប់ធ្នាប់, សីលជាទីប្រជុំចុះនៃសេចក្តីល្អទាំងអស់ ។
សីលដោយអត្ថថា បិទនូវការសម្លាប់, សីលដោយអត្ថថាបិទនូវការលួចឆក់ប្លន់របស់ទ្រព្យអ្នកដទៃ, សីលដោយអត្ថថាបិទនូវការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ, សីលដោយអត្ថថាបិទនូវការពោលពាក្យកុហក ភូតភរ, សីលដោយអត្ថថាបិទនូវមិច្ឆាទិដ្ឋិ, សីលដោយអត្ថថាបិទនូវការព្យាបាទដោយមិនព្យាបាទ ។
អ្នកមានសីលជាអ្នកបរិបូណ៌ដោយសេចក្តីល្អប្រព្រឹត្តធម៌ធម៌សុចរិតជាគន្លងនៃជីវិត ៕
ចែករំលែកព័តមាននេះ