ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទនៃការហាត់ប្រាណ៣ប្រភេទ ជួយឱ្យការប្រយុទ្ធលើគ្រែខ្លាំងដូចខ្លា

2 ឆ្នាំ មុន

នៅអត្ថបទមុន អ្នកបានដឹងហើយថា ការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យអ្នកមានរាងស្អាតនោះទេ វាថែមទាំងធ្វើឱ្យអ្នកខ្លាំងនៅលើគ្រែថែមទៀតផង។ ថ្ងៃនេះអ្នកនឹងបានដឹងពីប្រភេទនៃការហាត់ប្រាណទាំង៣យ៉ាង ដែលធានាបានថា សកម្មភាពលើគ្រែរបស់អ្នកជាមួយនឹងដៃគូ គឺក្តៅរោលរាលដូចជាភ្លើងអ៊ីចឹង។ ១. ការរត់៖…


នៅអត្ថបទមុន អ្នកបានដឹងហើយថា ការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យអ្នកមានរាងស្អាតនោះទេ វាថែមទាំងធ្វើឱ្យអ្នកខ្លាំងនៅលើគ្រែថែមទៀតផង។ ថ្ងៃនេះអ្នកនឹងបានដឹងពីប្រភេទនៃការហាត់ប្រាណទាំង៣យ៉ាង ដែលធានាបានថា សកម្មភាពលើគ្រែរបស់អ្នកជាមួយនឹងដៃគូ គឺក្តៅរោលរាលដូចជាភ្លើងអ៊ីចឹង។

១. ការរត់៖ ទាល់តែអ្នកធ្លាប់រត់ហាត់ប្រាណ បានដឹងថាវាមានប្រយោជន៍ដល់កម្រិតណា។ បន្ថែមពីលើការដុតបំផ្លាញកាឡូរី វាធ្វើឱ្យជើងទាំងគូរបស់អ្នកខ្លាំងដូចជាខ្លារខិនអ៊ីចឹង។ នេះគឺចូលរួមចំណែកធ្វើឱ្យចលនាលើគ្រែរបស់អ្នកមានភាពរស់រវើក និង អាចទ្រទម្ងន់ដៃគូរបស់អ្នកបានដោយគ្មានបញ្ហា។ ការហាត់ប្រាណដោយរត់ ក៏ជួយធ្វើឱ្យអ្នកមិនងាយហត់ផងដែរ។ អ្នកគួរតែឱ្យដៃគូរបស់អ្នកសាកធ្វើបែបនេះដែរ ព្រោះវាអាចនឹងពិបាកនៅពេលដែលអ្នកមិនទាន់ហត់ផង ស្រាប់តែដៃគូរបស់អ្នកហត់ត្រដរខ្យល់ទៅហើយ។

២. ការហត់ប្រាណយកសាច់ដុំគូថ៖ អ្នកមានគូ ប្រាកដណាស់នឹងដឹងសាច់ដុំគូថសំខាន់ក្នុងការរួមភេទកម្រិតណាហើយ។ វាជួយច្រើនដល់ចលនានៃការប្រយុទ្ធ ក៏ដូចជាបង្កើនភាពសិចស៊ី។ សម្រាប់អ្នកមិនដែលបានហាត់យកសាច់ដុំគូថ អ្នកអាចនឹងងាយរមួលសាច់ដុំ ពេលដែលប្រយុទ្ធខ្លាំង។ ចូរសាកល្បងហាត់ ប្រសិនបើចង់ដឹងពីប្រសិទ្ធភាពរបស់វា។

៣. អាវ៉ង៖ ការអាវ៉ង់ គឺជាវិធីហាត់ប្រាណមួយដ៏ប្រសើរសម្រាប់ការយកសាច់ដុំទ្រូង ស្មា និង ដៃ។ វាជួយធ្វើឱ្យយើងមានរាងស្អាត និង សិចស៊ី។ ភាគច្រើនគឺយើងមិនដឹងថា វាក៏ជួយដល់ភាពខ្លាំងក្លារបស់យើងពេលរួមភេទផងដែរ។ ដៃរបស់អ្នកនឹងខ្លាំងជាងមុន នៅពេលអ្នកទ្រទម្ងន់របស់ដៃ ឬក៏ ពេលដែលប្រើប្រាស់ក្បាច់បុរាណពីដូនតា។ អ្នកអាចសាកល្បងចាប់ផ្តើមពីថ្ងៃនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ